ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរបង្រ្កាបសាច់បង្កកគ្មានច្បាប់អនុញ្ញាតជិត ២០តោននៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ សាច់បង្កក ១៨ ៨៤៨គីឡូក្រាមដោយគ្មានច្បាប់អនុញ្ញាត ត្រូវបានមន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល រួមនិងអាជ្ញាធរមូលដ្ឋាន បង្ក្រាបបាននៅខណ្ឌច្បារអំពៅនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

សាច់បង្កកដែលបង្រ្កាបបានមាន សាច់គោ សាច់ជ្រូក សាច់ទា សាច់មាន់ និងគ្រឿងក្នុង។ សមត្ថកិច្ចជំនាញបង្រ្កាបបានសាច់បង្កកគ្មានច្បាប់អនុញ្ញាតនៅទីតាំងចំនួន២ គឺទីតាំងទី១ នៅដីឡូតិ៍គ្មានលេខ ផ្លូវលំ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ និងទីតាំងទី២ នៅដីឡូតិ៍គ្មានលេខ ផ្លូវលេខ៣៥១ សង្កាត់និរោធន៍។

ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា។ ក្រោយពីការឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញវត្ថុតាងសាច់ជ្រូក សាច់គោ សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កកសរុបទម្ងន់ ១៨ ៨៤៨គីឡូក្រាម។

ទីតាំងខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង បានសម្រេចឲ្យបិទប្លុំបេរកុងទីន័រក្លាសេ្ស និងបាននាំខ្លួនជនសង្ស័យទាំង ២នាក់ដែលជាម្ចាស់ទីតាំងមកនាយកដ្ឋាន ដើម្បីសាកសួរបំភ្លឺតាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក