ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទះឃើញកូនកន្ធាយក្បាលកង្កែបមួយសម្បុកនៅរដូវពងកូន

ក្រចេះ៖ កូនកន្ធាយក្បាលកង្កែបមួយសម្បុកចំនួន ២៩គ្រាប់ ត្រូវបានសមាជិកសហគមន៍នេសាទប្រគល់ជូនក្រុមការងារបច្ចេកទេសប្រចាំខេត្តក្រចេះ នៃអង្គការសមាគមអភិរក្សសត្វព្រៃ ដើម្បីរក្សាទុកនៅទីតាំងភ្ញាស់ដែលមានសុវត្ថិភាពកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

សម្បុកកន្ធាយក្បាលកង្កែបដែលទទួលបានមានពងសរុបចំនួន ២៩គ្រាប់ដែលជាសម្បុកទីមួយក្នុងរដូវកាលពងកូនឆ្នាំ២០២៤។ សម្បុកកន្ធាយក្បាលកង្កែបនេះត្រូវបានក្រុមការងារបច្ចេកទេសនៃអង្គការសមាគមអភិរក្ស និងក្រុមការងារការពារសម្បុកធ្វើការវាស់វែង ប្រមូល និងរក្សាទុកនៅទីតាំងភ្ញាស់ដែលមានសុវត្ថិភាព។

គម្រោងអភិរក្សកន្ធាយក្បាលកង្កែបនេះគឺស្ថិតក្រោមការគាំទ្រដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការអនុវត្តដោយខណ្ឌរដ្ឋបាលជលផលក្រចេះ និងស្ទឹងត្រែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សត្វកន្ធាយក្បាលកង្កែបត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទកំពុងរងគ្រោះ ដោយអនុក្រឹត្យរាជរដ្ឋាភិបាល លេខ១២៣អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងក្នុងបញ្ជីក្រហម នៃអង្គការ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជនៅទូទាំងសកលលោក។ ប្រភេទសត្វនេះត្រូវបានរកឃើញសារជាថ្មីម្ដងទៀតចន្លោះពីស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានរយៈចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ។

អង្គការសមាគមអភិរក្សសត្វព្រៃ WCS រីករាយដែលសមាជិកសហគមន៍បានយល់ដឹងលើការងារអភិរក្សធនធានជលផលជិតផុតពូជ ជាពិសេសការងារការពារ និងអភិរក្សកន្ធាយក្បាលកង្កែប។ ទាំងនេះសរបញ្ជាក់ឲ្យឃើញថា ការងារអប់រំផ្សព្វផ្សាយតាមមូលដ្ឋាន ពិតជាមានសារសំខាន់ ក្នុងការជួយដល់ការងារការពារ និងអភិរក្សជីវចម្រុះតាមដងទន្លេមេគង្គ រួមទាំងកន្ធាយក្បាលកង្កែបផងដែរ។

សូមបញ្ជាក់ថាការចាប់ ប្រមូលពង លក់ ទិញ ហូប រក្សាទុក និងការដឹកជញ្ជូនកន្ធាយក្បាលកង្កែបពីដែនទឹកធម្មជាតិ ជាអំពើល្មើសច្បាប់ ហើយជនដែលប្រព្រឹត្តល្មើស នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក