ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងទេសចរណ៍ ណែនាំ ៦កន្លែងកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី

មណ្ឌលគីរី៖ ក្រសួងទេសចរណ៍ បានណែនាំទេសចរឲ្យបានស្គាល់កន្លែងដើរកម្សាន្តមួយចំនួន ដែលខ្លះលាក់ខ្លួនក្នុងព្រៃ តែមានសម្រស់ស្រស់ស្អាត ក្នុងខេត្តមណ្ឌលគិរី ដែលស្ថិតនៅភូមិភាគឥសាន្តនៃប្រទេសកម្ពុជាដែលមានអាកាសធាតុត្រជាក់ល្អ និងងាយស្រួលក្នុងការធ្វើដំណើរទៅមក។

នៅក្នុងខេត្តមណ្ឌលគីរី ភ្នំដោះក្រមុំ គឺជាបូជនីយដ្ឋានទេសចរណ៍មួយនៅក្នុងខេត្តមណ្ឌលគិរីដែលជនជាតិភាគតិច និងខ្មែរធ្វើការគោរពបូជាតាមជំនឿទំនៀមទម្លាប់របស់ពួកគេ ដែលស្ថិតនៅក្បែរនឹងកណ្តាលក្រុងផ្ទាល់ និងជាកន្លែងដែលមិនគួររំលងពេលទៅលេងមណ្ឌលគិរី ដោយហេតុទីនេះជាកន្លែងសក្តិសមបំផុតសម្រាប់មើលថ្ងៃលិច និងទេសភាពក្រុងសែនមនោរម្យពីចម្ងាយផងដែរ។

ក្នុងនោះក៏មាន ទឹកធ្លាក់លែងអង លែងឃិន ដែលលាក់ខ្លួនក្នុងតំបន់អូរាំងនៃខេត្តមណ្ឌលគិរី ទឹកធ្លាក់នេះមានសម្រស់ស្រស់ស្អាត និងប្លែកពីទឹកធ្លាក់ផ្សេងៗ ដោយមានដំណាក់ទី១ ហៅថា លែងអង និងដំណាក់ទី២ ហៅថា លែងឃិន។ នៅពេលទេសចរធ្វើដំណើរចូលទៅទីនោះ នឹងឆ្លងកាត់ទេសភាពវាលស្មៅដែលអមសងខាងផ្លូវយ៉ាងវែងផងដែរ។

ភូមិពូតាំង មានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ នៃក្រុងសែនមនោរម្យ។ នៅទីនេះ ភ្ញៀវទេសចរណ៍អាចស្វែងយល់ជីវភាពរស់នៅជនជាតិភូមិពូតាំង ភ្លក់រសជាតិស្រាឪទិន បោះតង់ និងសាកអាហាររបស់បងប្អូនជនជាតិផងដែរ។

ទឹកជ្រោះប៊ូស្រា នៅពេលនិយាយពីខេត្តមណ្ឌលគិរី គេតែងនឹកឃើញទឹកធ្លាក់ប៊ូស្រាជាមិនខាន ក៏ព្រោះតែទីនេះជាគោលដៅទេសចរណ៍សំខាន់ និងមានទេសភាពស្រស់ស្អាតក្នុងការទៅកម្សាន្ត។ អ្វីដែលពិសេសនោះគឺ ការធ្វើដំណើរមិនឆ្ងាយប៉ុន្មានពីក្រុងសែនមនោរម្យត្រឹម ៣៨គីឡូម៉ែត្រ។ នៅទីនោះ ភ្ញៀវទេសចរណ៍អាចសម្រាកទទួលទានអាហារថ្ងៃត្រង់ និងលេងទឹកធ្លាក់ផងដែរ។

អណ្តូងស្នេហ៍ មានទីតាំងស្ថិតនៅក្នុងឃុំដាក់ដាំ ដែលមានចំងាយប្រមាណ២២ គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ ដោយផ្លូវទៅកាន់កន្លែងកម្សាន្តនេះមានភាពងាយស្រួលដោយវាជាប់ហ្នឹងផ្លុវធំស្រាប់។ ទីនេះជាទួលខ្ពស់ដែលយើងអាចឡើងទៅគយគន់ទេសភាពព្រៃភ្នំ និងផ្លូវកាច់កោងចេញជារាងអក្សរ S ផងដែរ។

ភ្នំណាំលៀ ជារមណីយដ្ឋានប្លែកមួយក្នុងខេត្តមណ្ឌលគិរី និងប្រទេសកម្ពុជា ភ្នំណាំលៀជាភ្នំថ្មលាក់ខ្លួននៅកណ្តាលព្រៃ ដែលពេលយើងដើរឡើងទៅលើ យើងអាចទស្សនាទេសភាពព្រៃព័ទ្ធជុំវិញទីនោះផងដែរ។

ខេត្តមណ្ឌលគីរី ជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងកើតនិងខាងត្បូងជាប់នឹងប្រទេសវៀតណាម ខាងជើងជាប់នឹងខេត្តរតនគីរី ខាងជើងឈៀង ខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងលិចជាប់នឹងខេត្តក្រចេះ ហើយមានចំងាយ ៣៨២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តមណ្ឌលគិរីមានក្រុងចំនួន ១គឺក្រុងសែនមនោរម្យ មានស្រុកចំនួន ៤គឺស្រុកកែវសីមា ស្រុកកោះញ៉ែក ស្រុកអូររាំង និងស្រុកពេជ្រាដា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក