ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតមេដឹកនាំក្រុមឯករាជ្យហុងកុងស្វែងរកសិទ្ធិជ្រកកោននៅចក្រភពអង់គ្លេស

សហរដ្ឋអាមេរិក៖ អតីតមេដឹកនាំក្រុមគាំទ្រការស្វែងរកឯករាជ្យរបស់ហុងកុង លោក Tony Chung ដែលត្រូវបានកាត់ទោសក្រោមច្បាប់សន្តិសុខជាតិរបស់ចិនបានប្រាប់មកកាន់សារព័ត៌មាន Washington Post ឱ្យបានដឹងថា លោកកំពុងភៀសខ្លួនទៅកាន់ទៅប្រទេសអង់គ្លេស ហើយនឹងស្វែងរកសិទ្ធិជ្រកកោននៅទីនោះ។

គួររំឮកថា លោក Tony Chung ដែលកាលណោះទើបតែមានអាយុ ២០ឆ្នាំត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៤៣ឆ្នាំ ពីបទព្យាយាមបំបែកទីក្រុងហុងកុងចេញពីប្រទេសចិន និងពីបទលាងលុយកខ្វក់។ លោក Chung ត្រូវបានចោទប្រកាន់ពីបទអបគមន៍ក្រោមច្បាប់សន្តិសុខជាតិដ៏តឹងរឹងរបស់ចិនក្នុងឆ្នាំ២០២០ ហើយត្រូវបានបដិសេធតុលាការបដិសេធមិនឱ្យនៅក្រៅឃុំ។ ទីក្រុងប៉េកាំងបានដាក់ច្បាប់សន្តិសុខជាតិស្តីពីមណ្ឌលហិរញ្ញវត្ថុអាស៊ីនៅក្នុងឆ្នាំ ២០២០ ទាំងចម្រូងចម្រាស់ ក្រោយពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលជាច្រើនខែ។ ច្បាប់​នេះ​បានកំណត់ការដាក់​ទោសទណ្ឌ​ចំពោះ​អំពើ​ល្មើសនានាដែល​រួម​មាន​ អំពើវិទ្ធង្សនា ការ​បំបែក​ខ្លួន ការ​ឃុបឃិត​ជាមួយ​នឹង​កម្លាំង​បរទេស និង​អំពើ​ជ្រុលនិយម​ ដោយ​ជនល្មើសអាចប្រឈមនឹងការជាប់​ពន្ធនាគារ​រហូត​ដល់​មួយ​ជីវិត។ 

បុរសជាអតីតមេដឹកនាំចលនាខាងលើបានប្រាប់សារព័ត៌មានថា ផលប៉ះពាល់់ដែលកើតចេញពីការឃុំខ្លួន និងការបន្តឃ្លាំមើលដោយសមត្ថកិច្ច បានធ្វើឱ្យលោកមានអារម្មណ៍ថាមានសម្ពាធ និងភ័យខ្លាចជាខ្លាំង ជាមូលហេតុចម្បងនាំឱ្យលោកចាកចេញពីប្រទេស។ លោកត្រូវបានគេបង្ខំ និងលាងខួរក្បាល នៅក្នុងអំឡុងការជាប់ឃុំក្នុងពន្ធនាគារ។ លោកបញ្ជាក់ថា៖ "អ្នកយាមកាម បានប្រាប់មកកាន់ខ្ញុំ និងអ្នកជាប់ឃុំឃាំងផ្សេងទៀត ថារដ្ឋាភិបាលសហរដ្ឋអាមេរិកពិតជាអាក្រក់ ហើយថាយើងត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិក។ នៅក្នុងនោះ យើងត្រូវតែយល់ស្របតាមអ្វីដែលគេនិយាយ ដោយមិនអាចប្រកែក ឬតវ៉ាបានឡើយ"

លោក Chung ត្រូវបានដោះលែងកាលពីខែមិថុនា ឆ្នាំ២០២៣ ក្រោយតុលាការបានសម្រេចបន្ធូរបន្ថយ និងសម្រាលទោសលោក ផ្អែកលើមូលហេតុនៃការកែប្រែ និងអាកប្បកិរិយាល្អក្នុងពន្ធនាគារ។ លោក Chung គឺជាអតីតមេដឹកនាំក្រុមនិស្សិតឯករាជ្យហុងកុង ដែលបានរំលាយនៅឆ្នាំ២០២០ មុនពេលច្បាប់សន្តិសុខចូលជាធរមាន។ រដ្ឋអាជ្ញាបានឱ្យដឹងនៅពេលដែលចោទប្រកាន់ថា លោកគឺជាអ្នកគ្រប់គ្រងទំព័រ Facebook Studentlocalism ជាសាខារបស់សហរដ្ឋអាមេរិក និងជាអ្នកគ្រប់គ្រងអង្គការ មួយដែលមានឈ្មោះថា Initiative Independence Party ។ ពួកគេក៏បាននិយាយផងដែរថា អាវយឺត ទង់ជាតិ និងសៀវភៅដែលគាំទ្រឯករាជ្យភាពហុងកុងត្រូវបានរឹបអូសពីផ្ទះរបស់គាត់៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក