ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រគល់ផ្ទះ ១ខ្នងជូនជនមានពិការភាពនៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ ផ្ទះមូលនិធិជនពិការ ១ខ្នង មានទំហំ ៤គុណនឹង ៦ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ត្រូវបានប្រគល់ជូនជនមានពិការភាពមានឈ្មោះ ប៊ុន សុខញឹម ភេទស្រី អាយុ ៣៥ឆ្នាំ ជាជនមានពិការភាពជើងស្តាំពីកំណើត សព្វថ្ងៃមានសមាជិកក្នុងគ្រួសារ ៦នាក់ រស់នៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ពិធីនេះមានការចូលរួមពីលោក ហ៊ុត ពន្លឺ នាយករងមូលនិធិជនពិការ តំណាងឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ ព្រមទាំងលោកប្រធានមន្ទីរសង្គមកិច្ចខេត្តមណ្ឌលគិរី ក្រុមប្រឹក្សាឃុំស្រែខ្ទុម និងមេភូមិអូរអាម រួមទាំងតំណាងស.ស.យ.ក. វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងក្នុងកម្មវិធីនេះ លោក ហ៊ុត ពន្លឺ បានបញ្ជាក់ថាផ្ទះ ១ខ្នងនេះប្រើប្រាស់ថវិកាអស់ ២០ ០០០ ០០០រៀល ដែលថវិកាសាងសង់មួយផ្នែកទទួលបានពីហិបប្រាក់វិភាគទានសប្បុរសធម៌ម.ជ.ព. ដែលដាក់តាមទីសាធារណៈនានា និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនោះ លោក ហ៊ុត ពន្លឺ បានផ្តាំផ្ញើរដល់គ្រួសារជនមានពិការភាពម្ចាស់ផ្ទះ សូមចូលរស់នៅក្នុងគេហដ្ឋាននេះឱ្យមានសេចក្តីសុខចម្រើន និងសូមថែរក្សាសុខភាពដើម្បីជៀសផុតពីជំងឺផ្សេងៗ។

មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាំនូវកញ្ចាប់អំណោយរួមមាន៖ អង្ករ ២៥គ.ក មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង ២យួរ អំបិល ២កញ្ចប់ និងថវិកាចំនួន ១០ម៉ឺនរៀល ជូនគ្រួសារម្ចាស់ផ្ទះដើម្បីសម្រួលដល់ជីវភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក