ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្តូបអនុស្សារីយ៍នយោបាយឈ្នះឈ្នះនៅកោះកុង សាងសង់រួចរាល់ ខណៈនៅឧត្តរមានជ័យ និងប៉ៃលិនសម្រេចបាន ៨០ភាគរយ

ភ្នំពេញ៖ ក្រៅពីរាជរដ្ឋាភិបាលសាងសង់វិមានឈ្នះឈ្នះនៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលបានកំពុងសាងសង់ស្តូបអនុស្សារីយ៍នយោបាយឈ្នះឈ្នះនៅតាមខេត្តមួយចំនួនដែលជាទីតាំងប្រវតិ្តសាស្ត្រដើម្បីជាតឹកតាងសម្រាប់ឱ្យយុវជនជំនាន់ក្រោយបានសិក្សារៀនសូត្រ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ឱ្យដឹងបែបនេះក្នុងពិធីខួបទី២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិល និងខួបទី៥ឆ្នាំ នៃវិមានឈ្នះឈ្នះ នាព្រឹថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

បើតាមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា ការសាងសង់ស្តូបអនុស្សារីយ៍នយោបាយឈ្នះឈ្នះនៅខេត្តកោះកុងសម្រេចបាន ១០០ភាគរយ ខណៈនៅខេត្តឧត្តរមានជ័យសម្រេចបាន ៨០ភាគរយ ដោយឡែកនៅខេត្តប៉ៃលិនសម្រេចបាន ៧៧ភាគរយ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ក្រសួងការពារជាតិនឹងជំរុញ និងពន្លឿនការសាងសង់ស្តូបអនុស្សារីយ៍នយោបាយឈ្នះឈ្នះនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងប៉ៃលិនឱ្យសម្រេចតាមផែនការដែលបានគ្រោងទុក។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ដែរ រាជរដ្ឋាភិបាលនឹងបន្តកសាងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅទីតាំងប្រវត្តិសាស្ត្រដទៃទៀតដើម្បីចារឹកទុក តម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលនានាដែលជាថ្នាល់បណ្តុះអ្នកមនសិការសុខុម និងការចូលរួម និងជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយឱ្យចងចាំ រៀនសូត្រ និងគោរពដឹងគុណសម្តេចតេជោ ហ៊ុន សែន ស្ថានិកមគ្គុទេ្ទសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាព និងឯករាជ្យជាតិពេញលេញ ព្រមទាំងការចងចាំយុទ្ធជនដែលស្នេហាជាតិដែលបានធ្វើពលីកម្មប្រកបដោយវីវភាពដើម្បីជាតិមាតុភូមិ។

ជាមួយគ្នានេះ ក្រសួងការពារជាតិក៏មានគម្រោងសាងសង់សួនតេជោសន្តិភាពនៅតាមបណ្តាខេត្តផងដែរ ដើម្បីរំលឹកគុណដល់អ្នកដឹកនាំដែលនាំមកនូវសុខសន្តិភាពនៅកម្ពុជា។

បន្ថែមពីនេះ ក្រសួងការពារជាតិនឹងបន្តផ្សព្វផ្សាយនយោបាយឈ្នះឈ្នះជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាជន និងមហាជន ជាពិសេសយុវជនជំនាន់ក្រោយយល់កាន់តែច្បាស់នូវអត្ថន័យនយោបាយឈ្នះឈ្នះដែលជាមូលដ្ឋានគ្រឹះធំបំផុតធានាបាននូវចរីភាព សន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រទេសជាតិមានការរីកចម្រើនរុងរឿងស្មើមុខស្មើមាត់ប្រទេសជាតិដទៃ។

គូសបញ្ជាក់ថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ សាងសង់ឡើងតាមគំរូប្លង់គោលមានឃឿន ៤ជ្រុង សរុប ៦៦ម៉ែត្រ កម្ពស់ ៤៣ម៉ែត្រ ហើយទីធ្លា បរិវេណស្តូបអនុស្សាយ៍នយោ បាយឈ្នះឈ្នះ មានទំហំធំទូលាយក្នុងការចតរថយន្ត និងសម្រាប់ទទួលទេសចរមកកម្សាន្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក