ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នៅវិមានឈ្នះឈ្នះចាប់ពីថ្ងៃនេះដល់ចុងឆ្នាំ មានការតាំងពិព័រណ៍ ប្រគំតន្ត្រី បាញ់កាំជ្រួច និងកម្មវិធីកម្សាន្តផ្សេងទៀត

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានរៀបចំការតាំងពិព័រណ៍សមិទ្ធផលសម្រេចបានរយៈពេល ២៥ឆ្នាំ តាមរយៈនយោបាយឈ្នះឈ្នះរបស់ក្រសួង ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធ ការបាញ់កាំជ្រួច ការប្រគំតន្ត្រីសម័យ ផ្ទាំងទស្សនីយភាព សិល្បៈ ការតាំងពិព័រណ៍ផលិតផល និងមហោស្រពម្ហូបអាហារ ព្រមទាំងកម្មវិធីកំសាន្តផ្សេងៗទៀត នៅវិមានឈ្នះឈ្នះចាប់ពីថ្ងៃនេះ រហូតដល់ពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤។

កម្មវិធីទាំងនេះ រៀបចំឡើងដើម្បីអបអរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ «២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៣» និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ «២៩ ធ្នូ ២០១៨ - ២៩ ធ្នូ ២០២៣» នៅទីតាំងវិមានឈ្នះឈ្នះ។

ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយ ជោគជ័យនយោបាយឈ្នះឈ្នះ ជាការចងចាំនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាំមកនូវ សន្តិភាព និងការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃនេះ។

ការរៀបចំ ព្រឹត្តិការណ៍នេះស្របជាមួយខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ ដែលជាសំណង់ប្រវត្តិសាស្ត្រដើម្បីរំឭក ដល់វីរភាព និងគុណតម្លៃនៃនយោបាយឈ្នះឈ្នះ ដែលបានផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯកសន្តិភាពនៃយើង និងជាការបង្កើនការយល់ដឹង ពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រលាញ់ជាតិមាតុភូមិក្នុងការបន្តថែរក្សាស្ថិរភាព សន្តិសុខ និងអភិវឌ្ឍន៍ជាតិ មាតុភូមិយើង។

វិមានឈ្នះឈ្នះ បានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នេះ បានដាក់ចេញនូវគោលដៅពង្រឹង និងរក្សាសន្តិភាពទៅតាមទស្សនវិជ្ជាឈ្នះឈ្នះ ជាមរតកដែលបានបន្សល់ទុក ហើយបាននិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានចក្ខុវិស័យដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ជាមួយគ្នានេះ ក្នុងបរិបទសម័យទំនើបទាមទារឱ្យមានការរួមចំណែកពីបច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍប្រទេសជាតិ បូករួម ជាមួយនឹងកម្លាំងចលករសកម្មរបស់យុវជនកម្ពុជា និងភាពចាំបាច់កំណត់ការងារអាទិភាពមួយផ្នែកលើ បច្ចេកទេសឌីជីថល រួមជាមួយកិច្ចការបន្តរក្សានូវសុខសន្តិភាពសម្រាប់ប្រជាជន ប្រកបដោយភាពកត្តញ្ញូ សុខដុម និងការចូលរួម បង្កើនការងារ រក្សាតម្លាភាពសម្រាប់សង្គម ដែលបន្តនាំកម្ពុជាឱ្យមានភាពរីកចម្រើន លើគ្រប់វិស័យ និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងធំទូលាយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក