ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងបរិស្ថានគាំទ្រគ្រប់គម្រោងអភិវឌ្ឍន៍ដែលជួយឱ្យសហគមន៍ទទួលបានប្រាក់ចំណូលខ្ពស់

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ទាំងឡាយណា ដែលមានគម្រោងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ហើយនឹងជួយឱ្យជីវភាពប្រជាសហគមន៍មានការរីកចម្រើន តាម រយៈការបង្កើនប្រាក់ចំណូលខ្ពស់ជូនដល់ប្រជាពលរដ្ឋពីគម្រោងអភិវឌ្ឍន៍ទាំងនោះ។

លោក អ៊ាង សុផល្លែត លើកឡើងដូចនេះ នៅចំពោះមុខ លោក ស៊ាង ប៉េង XIE BING ប្រធានក្រុមហ៊ុន ONEROAD GROUP ដែលកំពុងវិនិយោគនៅកម្ពុជាមានរយៈពេលជាង ២ឆ្នាំមកហើយ និងមានទីតាំងនៅក្នុងទីក្រុងឌូបៃប្រទេសអារ៉ាប់រួម នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ជំនួបពិភាក្សាការងារ និងសំណើសុំកិច្ចសហប្រតិបត្តិការពីក្រសួងបរិស្ថាននេះ ធ្វើឡើងក្នុងគោលបំណងស្វែងរកការគាំទ្រលើការវិនិយោគនៅកម្ពុជាក្នុងក្របខណ្ឌគម្រោងបៃតង ដែលរួមមានការរៀបចំទីលានប្រណាំងសេះ សណ្ឋាគារ និងរថយន្តអគ្គីសនីដោយប្រើប្រាស់ថាមពលស្អាត។ នេះបើតាមការលើកឡើងរបស់លោក លោក ស៊ាង ប៉េង XIE BING ប្រធានក្រុមហ៊ុន ONEROAD GROUP។

រដ្ឋមន្រ្តីបរិស្ថានបានថ្លែងអំណរគុណចំពោះប្រធានក្រុមហ៊ុន ONEROAD GROUP ដែលបានរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចតាមរយៈគម្រោងវិនិយោគនានានៅកម្ពុជា ជំនួសមុខនិងជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លោកស្វាគមន៍គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់ដែលបានគិតគូរ និងយកចិត្តទុកដាក់ដោយចំពោះលើវិស័យបរិស្ថាន ជាពិសេសគាំទ្រដល់កិច្ចគាំពារបរិស្ថានរបស់កម្ពុជា។

លោកបញ្ជាក់ថានឹងគាំទ្រនូវរាល់គម្រោងអភិវឌ្ឍន៍ទាំងឡាយណា ដែលជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្របតាមយុទ្ធសាស្រ្តគន្លឹះ គឺយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានផ្តោតលើការងារអាទិភាពចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបានស្នើឱ្យក្រុមហ៊ុនរៀបចំគម្រោងការងារសកម្មភាពលំអិត ដើម្បីក្រសួងមានមូលដ្ឋានក្នុងការពិនិត្យ និងពិចារណា វាយតម្លៃ និងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យថែរក្សាការពារធនធានធម្មជាតិដែលជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា និងការអភិវឌ្ឍដោយចីរភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក