ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីថាភាពជោគជ័យនៃនយោបាយឈ្នះឈ្នះគឺការទុកចិត្ត

ភ្នំពេញ៖ នាយរដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាភាពជោគជ័យនៃនយោបាយឈ្នះឈ្នះដែលធ្វើឲ្យកម្ពុជាមានសន្តិភាពធ្វើឲ្យមានការអភិវឌ្ឍដល់បច្ចុប្បន្ន គឺកើតចេញពីការទុកចិត្ត។ ការទុកចិត្តគឺដោយសារតែមេដឹកនាំខ្មែរក្រហមដែលចុះចូលជាមួយនឹងរដ្ឋាភិបាលមានការទុកចិត្តចំពោះការសន្យារបស់សម្ដេចតេជោ ហ៊ុន សែន។

ថ្លែងក្នុងឱកាសនៃការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនមានប្រទេសច្រើនទេដែលអនុវត្តបានជោគជ័យនៅនយោបាយនេះ ហើយភាពមិនជោគជ័យនេះ គឺកើតឡើងដោយសារតែការមិនទុកចិត្ត។

សម្ដេចថា៖ «វាមិនអាចបញ្ចប់នូវសង្គ្រាមបានទេបើគ្មាននូវការទុកចិត្ត។ បើគ្មានការជឿជាក់ទោះបីជាគោលការណ៍ល្អយ៉ាងណាក៏មិនអាចទៅដែរ។ [...] ការជឿទុកចិត្តធ្វើឲ្យជោគជ័យ ក្រដាសវាគ្មានន័យទេបើគេមិនគោរព»។

យុទ្ធសាស្ត្រ ឌីហ្វីត ដែលបំផ្លាញនៅខ្មែរក្រហមរបស់សម្ដេចតេជោមានគោលការណ៍បីគឺ ការធានានៅការរស់រានមានជីវិត និងរូបកាយរបស់អ្នកផ្ដាច់ខ្លួន ការធានាអាជីពនិងមុខរបរដល់អ្នកដែលផ្ដាច់ខ្លួនទាំងអស់ និងការអភិវឌ្ឍជាក់ស្ដែង។

សម្ដេចបន្ថែមថា៖ «នេះហើយគឺជាគន្លឹះនៃនយោបាយឈ្នះឈ្នះដែលធ្វើឲ្យយើងមាននិរន្តរភាពនៃសន្តិភាពនិងការអភិវឌ្ឍដែលមានសព្វថ្ងៃដែលយើងត្រូវបន្តអនុវត្តឲ្យបានជាដាច់ខាត»។

គួរឲ្យដឹងផងដែរថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះជាខួបលើកទី២៥ឆ្នាំ នៃ «ទិវានយោបាយឈ្នះឈ្នះ» ដែលនាំឲ្យរួចផុតពីភ្នក់ភ្លើងសង្គ្រាមស៊ីវិលទាំងស្រុងនាំឱ្យកម្ពុជាមានសុខសន្តិភាពដោយបរិបូរណ៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក