ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្ស ៦នាក់ស្លាប់ និងជាងមួយម៉ឺននាក់រងគ្រោះ ដោយទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ

ថៃ៖ អាជ្ញាធរបានឱ្យដឹងនៅថ្ងៃទី២៧​ ខែធ្នូម្សិលមិញនេះថា ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ និងបង្កផលប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់ផ្សេងទៀតក្នុងតំបន់។ មន្ត្រីក្នុងតំបន់ក៏បាននិយាយថា ទឹកជំនន់ដែលបានកើតឡើងតាំងពីថ្ងៃទី២២ ខែធ្នូ បានធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានប្រមាណជា ៧ម៉ឺនខ្នង នៅបណ្តាខេត្តជាច្រើនដូចជា ខេត្តសាថន, ខេត្តសុងខ្លា, ខេត្តប៉ាតានី, ខេត្តយ៉ាឡា និងខេត្តណារ៉ាធីវ៉ាត់។ 

អភិបាលរងខេត្តណារ៉ាធីវ៉ាត់ លោក ព្រីឆា ណួលណយ បានប្រាប់មកកាន់សារព័ត៌មានថា មានមនុស្ស ៦នាក់ ក្នុងនោះមានស្រ្តីចំណាស់ម្នាក់វ័យ ៨៩ឆ្នាំ និងនិងទារកទើបចេះដើរម្នាក់បានស្លាប់ក្នុងខេត្តណារ៉ាធីវ៉ាត់។ លោក​បន្ត​ថា មនុស្ស​ម្នាក់​ទៀត​នៅបន្តបាត់ខ្លួនបន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ ដែល​បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹក​ជន់​ឡើង​ដល់​កម្ពស់ ៣ ម៉ែត្រ​នៅតំបន់មួយចំនួន។ 

បើតាមខ្សែ​វីដេអូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​បង្ហាញនូវរូបភាព​ផ្លូវ​ដែល​លិចលង់ដោយទឹកជំនន់ និងរូបភាពនៃប្រជាជនដែលជម្លៀសខ្លួនឡើងទៅលើដំបូលផ្ទះ​ដើម្បីរង់ចាំការសង្គ្រោះ។ ភ្លាមៗផងដែរ ក្រុមសង្គ្រោះជាច្រើនក្រុមបានចេញប្រតិបត្តិការភ្លាមៗក្នុងគោលបំណងផ្តល់ទឹក និងអាហារមួយចំនួន ព្រមទាំងរុករកតាមទីតាំងសំខាន់ៗដើម្បីស្វែងរកក្រែងលោមានការជាប់គាំងមនុស្សនៅខាងក្នុង។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានរាយការណ៍ថា កម្រិតទឹកបានថយចុះទៅវិញហើយនៅថ្ងៃពុធម្សិលមិញ។

ប្រភពពីមន្រ្តីបានឱ្យដឹងថា សេវាកម្មផ្លូវដែកមួយចំនួននៅក្នុងខេត្តណារ៉ាធីវ៉ាត់ដែលជាប់ជាមួយប្រទេសម៉ាឡេស៊ីបានដំណើរការឡើងវិញហើយ បន្ទាប់ពីបានផ្អាកដំណើរការប៉ុន្មានថ្ងៃដោយសារការខូចខាតមួយចំនួនលើខ្សែរត់។ គួរឱ្យដឹងថា ជារៀងរាល់រដូវវស្សានៅក្នុងប្រទេសថៃតែងតែមានភ្លៀងធ្លាក់ និងទឹកជំនន់ស្ទើររៀងរាល់ឆ្នាំ ខណៈអ្នកវិទ្យាសាស្ត្រនិយាយថាការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្សអាចធ្វើឱ្យមានស្ថានភាពភ្លៀងធ្លាក់កាន់តែខ្លាំងឡើង។ គួររំឮកថា កាលពីឆ្នាំ២០១១ ក៏ធ្លាប់មានភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់រហូតដល់មនុស្សរាប់រយនាក់បានស្លាប់ និងខូចខាតផ្ទះសំបែងរាប់លានខ្នងនៅទូទាំងប្រទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក