ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កាសែត New York Times ប្តឹងក្រុមហ៊ុន OpenAI និង Microsoft

សហរដ្ឋអាមេរិក៖ កាសែត The New York Times បានប្តឹងក្រុមហ៊ុន OpenAI និង Microsoft នៅថ្ងៃពុធម្សិលមិញនេះ ដោយចោទប្រកាន់ក្រុមហ៊៊ុនទាំងពីរថាបានប្រើប្រាស់អត្ថបទរបស់កាសែតរាប់លានច្បាប់ដោយគ្មានការអនុញ្ញាតដើម្បីជួយបណ្តុះបណ្តាលដល់កម្មវិធី chatbots ក្នុងគោលបំណងផ្តល់ព័ត៌មានដល់អ្នកប្រើប្រាស់កម្មវិធីនេះ។

កាសែត The Times បាននិយាយថា នេះគឺជាលើកដំបូងបង្អស់ដែលស្ថាប័នប្រព័ន្ធផ្សព្វផ្សាយធំរបស់សហរដ្ឋអាមេរិកប្តឹង OpenAI ដែលជាអ្នកបង្កើតវេទិកាបញ្ញាសិប្បនិមិត្តដ៏ពេញនិយមគឺកម្មវិធី ChatGPT និងក្រុមហ៊ុន Microsoft ដែលជាអ្នកវិនិយោគលើកម្មវិធី OpenAI និងអ្នកបង្កើតវេទិកា AI ដែលឥឡូវគេស្គាល់ថា Copilot ជុំវិញបញ្ហារក្សាសិទ្ធិដែលទាក់ទងនឹងស្នាដៃរបស់ខ្លួន។ អ្នកសរសេរអត្ថបទ និងបុគ្គលមួយចំនួនទៀតក៏បានដាក់ពាក្យប្តឹងលើក្រុមហ៊ុនទាំងពីរដូចគ្នា ទាក់ទងនឹងការលួចបន្លំឬប្រមូលទិន្នន័យដោយស្វ័យប្រវត្តិ ដោយសេវាកម្ម AI នៃមាតិកាអនឡាញរបស់ពួកគេ ដោយគ្មានសំណងជាថ្នូរណាមួយឡើយ។

ពាក្យបណ្តឹងរបស់កាសែតខាងលើបានដាក់នៅតុលាការសហព័ន្ធ Manhattan បានចោទប្រកាន់ OpenAI និង Microsoft ពីការព្យាយាម "ទាញយកប្រយោជន៍ដោយមិនគិតថ្លៃលើការវិនិយោគដ៏ធំរបស់ The Times ក្នុងវិស័យសារព័ត៌មានរបស់ខ្លួន" ដោយប្រើវាដើម្បីផ្តល់មធ្យោបាយជំនួសក្នុងការផ្តល់ទិន្នន័យទៅកាន់អ្នកប្រើប្រាស់របស់ខ្លួន។

ដោយឡែក OpenAI និង Microsoft បាននិយាយថា ការប្រើប្រាស់ការងារដែលមានការរក្សាសិទ្ធិដើម្បីបណ្តុះបណ្តាលលើ AI ស្មើនឹង "ការប្រើប្រាស់ដោយស្មើភាព" ជាគោលការណ៍ស្របច្បាប់ ដែលគ្រប់គ្រងការប្រើប្រាស់ដោយគ្មានអាជ្ញាប័ណ្ណនូវស្នាដៃដែលមានរក្សាសិទ្ធិ។ នៅលើគេហទំព័ររបស់ខ្លួន ការិយាល័យរក្សាសិទ្ធិរបស់សហរដ្ឋអាមេរិកបញ្ជាក់ថា "ការផ្លាស់ប្តូរ" ដោយប្រើបន្ថែមនូវអ្វីដែលថ្មី ដោយមានគោលបំណង ឬលក្ខណៈសម្បត្តិជាក់លាក់ "អាចត្រូវបានចាត់ទុកថាជាការប្រើប្រាស់ដោយសមហេតុផល" ។

យ៉ាងណាមិញ កាសែត The Times មិនទាន់បានកំណត់ទំហំជាក់លាក់នៃការខូចខាតរបស់ក្រុមហ៊៊ុននោះទេ ប៉ុន្តែការប៉ាន់ស្មានទំហំនៃការខូចខាតស្ថិតនៅក្នុងទំហំរាប់ពាន់លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ កាសែត The Times ក៏មានបំណងចង់ឱ្យក្រុមហ៊ុន OpenAI និង Microsoft បំផ្លាញចោលនូវគំរូ chatbot និងកម្មវិធីបំប៉ននានាដែលមានទិន្នន័យរបស់ខ្លួន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក