ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧត្តមសេនីយ៍ឯកម្នាក់ទៀតនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយត្រូវបានដកចេញពីតំណែង

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាដកតំណែងពីប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើប្រធាននាយកដ្ឋាន។

ការដកតំណែងផ្ទេរភារកិច្ចរបស់ លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ធ្វើតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ បើយោងតាមអនុក្រឹត្យចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មិនបានបញ្ជាក់ពីមូលហេតុនៃការដក និងផ្ទេរភារកិច្ចនេះទេ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបញ្ជាក់មូលហេតុការផ្ទេរតំណែងលោក ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា និងមន្ត្រីចំនួន៥០នាក់ផ្សេងទៀតនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព ទៅកាន់តួនាទីផ្សេង ដូច្នេះថា៖«ដើម្បីរៀបចំ និងរៀបរយឡើងវិញនូវការពង្រឹងសមាសភាព និងរចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីក្រុមនៃលេខាធិការដ្ឋាននៃក្រសួងមហាផ្ទៃបានចុះធ្វើអធិការកិច្ចទៅលើការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមការងារដែលចុះអង្កេតស្រាវជ្រាវលើករណីផលិតផលក្លែងក្លាយ ហើយរកឃើញថាមានបាតុភាពមិនប្រក្រតីផ្សេងៗ»។

លោកថ្លែងបន្តថា៖«ជាគោលការណ៍ទូទៅ គឺដើម្បីសម្រួលឱ្យបានល្អប្រសើរ អ៊ីចឹងមានតែសម្រួលមន្ត្រី មន្ត្រីដែលមកពីស្ថាប័នណា គឺឱ្យគាត់ទៅហ្នឹងសិន ហើយមន្ត្រីដែលមិនមានតួនាទីភារកិច្ចនៅស្ថាប័នដើមណាមួយ អាចរុញគាត់ទៅទីប្រឹក្សាក្រសួងសិនដើម្បីរៀបចំរចនាសម្ព័ន្ធ និងសមាសភាពសាឡើងវិញ»។ 

 ក្រៅពីលោក តាន់ សុខវិជ្ជា ក៏មានមន្ត្រីចំនួន៥០នាក់ទៀតនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមត្រូវបានរដ្ឋមន្ត្រីមហាផ្ទៃលោក ស សុខា ផ្ទេរចេញទៅកាន់តួនាទីផ្សេងផងដែរ។ នេះបើតាមប្រកាសស្ដីពីការផ្ទេរភារកិច្ចមន្ត្រីនគរបាលជាតិដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីមហាផ្ទៃកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

កន្លងមក ឧត្តមសេនីយ៍ឯក គឹម ជាតិ ក៏ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាដកតំណែងពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ មូលហេតុដែលដកតំណែងនេះ ក្រោយ លោក គឹម ជាតិ ត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការជំរិតទារប្រាក់១០ម៉ឺនដុល្លារពីម្ចាស់ក្រុមហ៊ុនផលិតស្រាមួយអំឡុងចុះទៅត្រួតពិនិត្យដោយចោទប្រកាន់ថាមិនស្របច្បាប់ ដើម្បីជាថ្នូរនឹងការមិនបិទដំណើរការក្រុមហ៊ុន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក