លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម និងជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានចាត់ទុកសមាគមសារព័ត៌មានជាដៃគូសំខាន់មួយសម្រាប់ការអភិវឌ្ឍវិស័យសារព័ត៌មានកម្ពុជាឲ្យកាន់តែប្រសើរឡើង និងជំរុញឲ្យមានភាពរឹងមាំទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការរក្សាបាននូវសណ្តាប់ធ្នាប់សង្គម និងការការពារនូវសុខសន្តិភាពនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសមាគមសម្ពន្ធ័អ្នកសារព័ត៌មានសកលសន្តិភាព ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានថ្លែងឱ្យដឹងថា ខណៈពិភពលោកកំពុងមានការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយទំនើប រាប់បញ្ចូលទាំងការផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធឺណែត និងលើបណ្តាញសង្គមគ្រប់ប្រភេទ បានរីកដុះដាលឡើងយ៉ាងគំហុក ដែលបានជះឥទ្ធិពលនិងផលវិបាកមកលើប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដូចជា កាសែត ទស្សនាវដ្តី (print press) វិទ្យុ និងទូរទស្សន៍ ជាក់ស្តែងការថមថយនូវចំនួនអ្នកអាន ទស្សនា និងអ្នកស្តាប់ ក៏បានប៉ះពាល់មួយផ្នែកដល់ចំណូលដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីបានមកពីការផ្សាយផ្សាយពាណិជ្ជកម្មផលិតផលឬសេវាកម្មនានា។

លោក ទេព អស្នារិទ្ធ បាននិយាយថា៖ «នេះជាការប្រែប្រួលស្ថានភាពក្នុងវិស័យសារព័ត៌មានក្នុងរបត់នៃការវិវត្តយុគ្គសម័យឌីជីថល ហើយនិន្នាការបែបនេះមិនមែនកើតឡើងតែនៅកម្ពុជាយើងទេ ពោលគឺវាក៏បានកើតឡើងតាមបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកដែរ»

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបានមានប្រសាសន៍ថា ទោះជាយ៉ាងណាក៏ដោយ ការរីកចម្រើននៃវិស័យឌីជីថលក៏បានបង្កឲ្យមាននូវកាលានុវឌ្ឍភាពថ្មីៗសម្រាប់ប្រតិបត្តិករក្នុងវិស័យព័ត៌មានទាំងអស់ផងដែរ។

លោកថ្លែងថា៖ «ដូច្នេះ យើងចាំបាច់ត្រូវរួមគ្នាលើកកម្ពស់គុណភាពសារព័ត៌មានឲ្យប្រសើរឡើងដើម្បីប្រកួតប្រជែងក្នុងទីផ្សារព័ត៌មានសម័យឌីជីថល។ ហើយការផលិតខ្លឹមសារប្រកបដោយគុណភាព លឿន មានភាពទាក់ទាញ ជាកត្តាចាំបាច់ណាស់ដើម្បីអង្គភាពសារព័ត៌មានអាចរក្សានូវភាពប្រកួតប្រជែងរបស់ខ្លួនក្នុងទីផ្សារបច្ចុប្បន្ន បើមិនដូច្នោះទេប្រជាពលរដ្ឋនឹងជ្រើសរើសប្រភពព័ត៌មានផ្សេងសម្រាប់ពួកគាត់មិនខាន»

ក្នុងបរិបទនៃការប្រកួតប្រជែងក្នុងវិស័យផ្សព្វផ្សាយព័ត៌មាននេះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការជំរុញការពង្រឹងសមត្ថភាពជំនាញក្នុងការចងក្រង ផលិតខ្លឹមសារ និងផ្សព្វផ្សាយប្រកបដោយគុណភាព ព្រមទាំងការប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន។ ក្នុងន័យនេះ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសារព័ត៌មាន ជាអាទិភាពដ៏សំខាន់មួយដែលក្រសួងព័ត៌មាន បាននឹងកំពុងយកចិត្តទុកដាក់ខ្លាំង។

ក្រសួងព័ត៌មានកោតសរសើរដល់សមាគមសារព័ត៌មានដែលបានរៀបចំវគ្គបណ្តុះបណ្តាលនានាជូនដល់សមាជិករបស់ខ្លួន និងសូមលើកទឹកចិត្តដល់សមាគមឲ្យបន្តផ្តល់ការបណ្តុះបណ្តាលបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ។

តាមរយៈវគ្គបណ្តុះបណ្តាលនានាជូនដល់អ្នកសារព័ត៌មាន នឹងផ្តល់ប្រយោជន៍ត្រលប់ដល់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងនោះវិញ ព្រោះការផ្សាយខ្លឹមសារព័ត៌មានដែលមានគុណភាព ពោលគឺជាព័ត៌មានគ្រប់ជ្រុងជ្រោយដោយត្រូវមានប្រភពច្បាស់លាស់ ខ្លឹមសារមានតុល្យភាពព័ត៌មាន។

អ្នកនាំពាក្យបានលើកឡើងថាដែរថា អ្នកសារព័ត៌មានត្រូវកសាងទំនាក់ទំនងល្អជាមួយប្រភពព័ត៌មានក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចរបស់អ្នកសារព័ត៌មាននោះទេ នោះវានឹងទាក់ទាញបាននូវការតាមដាន និងការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាពលរដ្ឋមកលើការផ្សព្វផ្សាយរបស់អង្គភាពរបស់ខ្លួន ហើយថែមទាំងរួមចំណែកដល់ការកាត់បន្ថយព័ត៌មានក្លែងក្លាយផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក