ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប៉ម Eiffel Tower ផ្អាកដំណើរការមួយថ្ងៃដោយសារបុគ្គលិកនាំគ្នាចេញធ្វើកូដកម្ម

បារាំង៖ ទីតាំងទេសចណ៍ដ៏ទាក់ទាញគឺ ប៉ម ទួ អេហ្វែល (The Eiffel Tower) បានផ្អាកដំណើរការរបស់ខ្លួនកាលពីថ្ងៃពុធ ទី២៧ ខែធ្នូម្សិលមិញនេះ ដោយបុគ្គលិកនៃទីតាំងទេសចរណ៍នេះនាំគ្នាចេញទៅធ្វើកូដកម្ម។ 

កូដកម្មនេះធ្វើឡើងចំថ្ងៃខួបគម្រប់ ១០០ឆ្នាំនៃការស្លាប់របស់វិស្វករ លោក Gustave Eiffel ដែលបានសាងសង់ប៉មនេះ ក្នុងគោលបំណងដើម្បីតវ៉ាអំពីការដំណើរការ និងគ្រប់គ្រងទីតាំងប៉មនេះនាពេលបច្ចុប្បន្ន។ នេះបើតាមការថ្លែងរបស់សហជីពឆ្វេងនិយម CGT។ សេចក្ដីថ្លែងការណ៍របស់សហជីពនេះដដែលបានឱ្យដឹងថា SETE ដែលជាប្រតិបត្តិករនៃប៉មទេសចរណ៍នេះ គឺជាដើមចមដែលជំរុញឱ្យមានកូដកម្មនេះ។ 

CGT បានបញ្ជាក់ថា គណៈគ្រប់គ្រងនៃការដំណើរការប៉ម ទួ អេហ្វែល ធ្វើឡើងតាមគំរូអាជីវកម្មដែលមានមហិច្ឆតាខ្ពស់ខ្លាំងពេក និងមិនមាននិរន្តរភាព។ SETE ដែលជាប្រតិបត្តិករនៃប៉មទេសចរណ៍នេះ បានសុំការអភ័យទោសទៅកាន់ភ្ញៀវទាំងអស់ដែលមានបំណងមកទស្សនាទីតាំងនេះនៅថ្ងៃពុធម្សិលមិញ និងបានណែនាំឱ្យភ្ញៀវដែលបានកក់សំបុត្រអនឡាញរួចនៅថ្ងៃពុធ ឆែកមើលអ៉ីម៉ែលរបស់ខ្លួនសម្រាប់ព័ត៌មានបន្ថែមអំពីការកក់របស់ពួកគេ។

បើយោងតាមគេហទំព័ររបស់ខ្លួនប៉ម Eiffel ដែលជាទីតាំងដ៏ល្បីល្បាញបំផុតរបស់ទីក្រុងប៉ារីស អាចទាក់ទាញអ្នកទស្សនាបានជិត ៧លាននាក់ក្នុងមួយឆ្នាំ ក្នុងនោះប្រហែល ១/៣ នៃភ្ញៀវដែលមកទស្សនាប៉មនេះគឺជាជនបរទេស។ ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ចំនួនអ្នកទស្សនាបានធ្លាក់ចុះស្ទើរទាំងស្រុង ប៉ុន្តែចំនួននេះបានកើនឡើងវិញរហូតដល់ជាង ៥,៩លាននាក់កាលពីឆ្នាំ២០២២។ 

សហជីព CGT បញ្ជាក់ថា គណៈគ្រប់គ្រងនៃប៉មនេះបានលើផែនការនាពេលអនាគតដោយផ្អែកលើចំនួនអ្នកមកទស្សនាប្រចាំឆ្នាំប្រមាណជា ៧,៤លាននាក់ ប៉ុន្តែជាក់ស្តែងចំនួនភ្ញៀវទេសចរណ៍ពុំដែលឈានដល់គោលដៅនៃការកំណត់នេះឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក