ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថានកំពុងគិតគូរលើការគ្រប់គ្រងសំណល់ ដើម្បីរួមចំណែកការពារសុខុមាលភាពប្រជាពលរដ្ឋ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បាននឹងកំពុងគិតគូរលើការគ្រប់គ្រងសំណល់រឹង ដើម្បីរួមចំណែកដល់ការការពារសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ឱ្យចាកផុតពីជំងឺដង្កាត់នានា ដែលបានបង្កមកពីគំនរសំរាម និងសម្អាតភាពកខ្វក់ក្នុងបរិយាកាស។

លោក អ៊ាង សុផល្លែត បានបង្ហាញដូចនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមហ៊ុន ស៊ីអេច គឹមហ៊ាង អភិវឌ្ឍន៍ (ខេមបូឌា) ឯ.ក នាទីស្តីការក្រសួង នៅរសៀលថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៣។

លោក ភឿ គឹមហ៊ាង អគ្គនាយកក្រុមហ៊ុនអេច គឹមហ៊ាង អភិវឌ្ឍន៍ (ខេមបូឌា) ឯ.ក. បានលើកឡើងដល់រដ្ឋមន្រ្តីបរិស្ថាន អំពីគោលបំណងនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ក្នុងការរៀបចំរោងចក្រកែច្នៃសំរាម ខ្នាតតូច ដើម្បីកំចាត់សំរាមនៅតាមទីលានចាក់សំរាមក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

ជាការឆ្លើយតប លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលមានគំនិតចង់ចូលរួមចំណែកការអភិវឌ្ឍនៅតាមទីលានចាក់សំរាម តែក្រសួងបរិស្ថានស្នើឱ្យក្រុមហ៊ុនបង្ហាញពីគម្រោងការងារជាមុន ដើម្បីឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ សិក្សាអំពីគម្រោង ពិនិត្យ និងវាយតម្លៃលើហេតុប៉ះពាល់នានាដល់បរិស្ថានជាមុនសិន។

គួរឱ្យដឹងដែរថា ក្រសួងបរិស្ថានបានគិតគូរជាច្រើនពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ជាពិសេសការគ្រប់គ្រងសំរាម សំណល់រឹង ហើយការងារដំបូងដែលក្រសួងត្រូវធ្វើ គឺការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បន្ទាប់មកការគ្រប់គ្រងសំណល់រឹង ប្លាស្ទិកនៅតាមសាលារៀន ការទុកដាក់ និងញែកសំរាមជាដើម។

ក្នុងរយៈពេល ២ឆ្នាំបន្ទាប់ ក្រសួងបរិស្ថានដាក់ចេញនូវគោលការណ៍ឱ្យមានទីលានទុកដាក់សំរាមគ្រប់ខេត្តក្រុងទាំងអស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក