ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជនមានពិការភាពភ្នែកមួយរូបនៅខេត្តស្ទឹងត្រែង ទទួលបានផ្ទះ១ខ្នង ពីមូលនិធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ស្ទឹងត្រែង៖ ជនមានពិការភាពភ្នែកទាំងសងខាងមួយរូប ដែលរស់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទទួលបានផ្ទះ ១ខ្នង ពីមូលនិធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ពិធីនេះមានការចូលរួមពី តំណាង ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ លោក ហ៊ុត ពន្លឺ នាយករងមូលនិធិជនពិការ និង លោកប្រធានមន្ទីរសង្គមកិច្ចខេត្ត ព្រមទាំង សាខាមូលនិធិជនពិការខេត្ត តំណាងស.ស.យ.ក. វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអាជ្ញាធរសង្កាត់ព្រះបាទ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

លោក ហ៊ុត ពន្លឺ មានឱ្យដឹងថា សម្រាប់ខេត្តស្ទឹងត្រែង នេះគឺជាផ្ទះទី១ហើយ ដែលមូលនិធិជនពិការ (ម.ជ.ព.) បានសាងសង់ជូនជនមានពិការភាពក្រីក្រ។ គិតមកដល់ពេលនេះ ម.ជ.ព. បានសាងសង់ផ្ទះបាន ៤៧ខ្នង ហើយគិតពីឆ្នាំ២០១៩មក នេះជាផ្ទះទី៤៦ ហើយ ដែលបានប្រគល់ជាផ្លូវការ។

លោកក៏បានផ្តាំផ្ញើរដល់គ្រួសារជនមានពិការភាពដែលជាម្ចាស់ផ្ទះ ឱ្យចូលរស់នៅក្នុងគេហដ្ឋាននេះឱ្យមានសេចក្តីសុខចម្រើន និងត្រូវថែរក្សាសុខភាពដើម្បីជៀសផុតពីជំងឺនានា។

គួរឱ្យដឹងដែរថា ផ្ទះមូលនិធិជនពិការ ១ខ្នងដែលត្រូវប្រគល់ជូននេះ មានទំហំ ៤គុណនឹង ៦ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ត្រូវបានប្រគល់ជូនជនមានពិការភាពឈ្មោះ មាស ដន ភេទប្រុស អាយុ ៥៤ឆ្នាំ ជាជនមានពិការភាពភ្នែកទាំង២។ លោកពិការភ្នែកស្តាំក្នុងឆ្នាំ១៩៧៩ ដោយសារគ្រាប់មីន និងមានពិការភាពភ្នែកខាងឆ្វេងនៅឆ្នាំ២០១៧ ដោយសារជំងឺ។ សព្វថ្ងៃមានសមាជិកក្នុងគ្រួសារ ២នាក់ កូនស្រី ១នាក់ វ័យ ៧ឆ្នាំ ក៏មានពិការភាពសតិបញ្ញា រស់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្នុងពិធីនេះដែរ ម.ជ.ព. ក៏បានពាំនាំនូវកញ្ចាប់អំណោយរួមមាន អង្ករ ២៥គ.ក មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខកំប៉ុង ២យួរ អំបិល ២កញ្ចប់ ថវិកា ១០ម៉ឺនរៀល ជូនគ្រួសារម្ចាស់ផ្ទះដើម្បីសម្រួលដល់ជីវភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក