ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

រដ្ឋមន្រ្តីក្រសួងបរិស្ថានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ណូវែលសេឡង់នាំកិត្តិយសជូនជាតិមាតុភូមិ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកទឹកចិត្តឱ្យនិស្សិតកម្ពុជាដែលជាម្ចាស់ជ័យលាភីអាហារូបករណ៍ Manaaki New Zealand ទាំង ២៧រូប គប្បីត្រូវបង្ហាញនូវភាពស្អាតរបស់ខ្លួនទៅអន្តរជាតិ ដើម្បីជាកិត្តិយសសម្រាប់ខ្លួនឯងផង និងជាតិមាតុភូមិផង។

លោក អ៊ាង សុផល្លែត បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ Manaaki New Zealand ចំនួន ២៧នាក់ ចូលជួបសំណេះសំណាល និងទទួលយកនូវអនុសាសន៍ណែនាំ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា ភាពស្អាតពីខាងក្នុងនេះ គឺសំដៅដល់ភាពស្អាតស្អំ ស្មោះត្រង់ និងអំពើល្អ សុច្ចរិតភាព ដែលជាដើមទុនសំខាន់បំផុតក្នុងជីវិតរបស់មនុស្សម្នាក់ៗ ទោះជាប្រកបកិច្ចការងារអ្វីក៏ទទួលបានជ័យជម្នះដែរ។

លោកបានឱ្យដឹងទៀតថា ភាពស្អាតនេះ គឺមានក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន ដែលយុទ្ធសាស្រ្តនេះហើយ ជំរុញឱ្យមានការគាំទ្រយ៉ាងផុសផុលពីប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបរួមជិត ៤លាននាក់ហើយ មកដល់ថ្ងៃនេះ។

ទន្ទឹមនោះ រដ្ឋមន្រ្តីបរិស្ថាន បានលើកយកបទពិសោធន៍ផ្ទាល់របស់លោក យកមកបង្ហាញនិស្សិត ក្នុងន័យលើកទឹកចិត្តឱ្យបញ្ញវន្តគ្រប់រូប មានគោលដៅ និងផែនការនៅក្នុងការសិក្សា ដើម្បីនាំមកនូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ពីបរទេស មកចែករំលែក និងបម្រើជាប្រយោជន៍ជូនជាតិមាតុភូមិវិញ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនាពេលខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក