ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Facebook មានចំណាត់ការមុនគេលើក្រុមសកម្មប្រយុទ្ធតាលីបង់

អាមេរិក៖ នៅថ្ងៃអង្គារ ទី១៧ ខែសីហាម្សិលមិញនេះ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមយក្សរបស់ពិភពលោក Facebook បានប្រកាសថា ក្រុមហ៊ុននឹងផ្អាកដំណើរការរាល់គណនី Whatsapp ទាំងឡាយណាដែលមានទំនាក់ទំនងជាមួយក្រុមប្រយុទ្ធតាលីបង់ ដែលទើបតែវាយបំបែក និងចូលកាន់កាប់រដ្ឋាភិបាលប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលរដ្ឋបាលថ្មីដែលដឹកនាំប្រទេសនេះបានបញ្ជាក់ថានឹងប្រើប្រាស់សេវាកម្មផ្ញើសារ Whatsapp សម្រាប់ជាជំនួយក្នុងការដឹកនាំរដ្ឋាភិបាលថ្មី។

អ្នកនាំពាក្យមួយរូបនៃក្រុមហ៊ុន Facebook បានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធតាលីបង់ ត្រូវបានចាត់ទុកជាក្រុមភេរវកម្មក្រោមច្បាប់របស់សហរដ្ឋអាមេរិក ដែលប្រាកដណាស់ថាពួកយើងត្រូវតែហាមឃាត់ពួកគេមិនឱ្យប្រើប្រាស់សេវាកម្ម (Whatsapp) របស់យើង ដែលជាហេតុផលមួយដែលបង្ហាញអំពីការមិនគាំទ្រទង្វើអាចនាំឱ្យមានគ្រោះថ្នាក់ ពិសេសលើមនុស្សជាតិ។ 

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា សម្រាប់ការបិទគណនីនេះ គឺនឹងត្រូវធ្វើឡើងគ្រប់គណនីទាំងអស់ដែលជាប់ពាក់ព័ន្ធ ឬបង្ហាញថាខ្លួនគឺជាតំណាងនៃផ្នែកណាមួយរបស់ក្រុមតាលីបង់ ព្រមទាំងគណនីណាដែលមានការលើកសរសើរ ការជួយគាំទ្រ ឬតំណាងឱ្យក្រុមតាលីបង់នេះ។

ជាការឆ្លើយតបមកវិញ អ្នកនាំពាក្យរបស់ក្រុមតាលីបង់បានរិះគន់ក្រុមហ៊ុន Facebook ថា ក្រុមហ៊ុននេះបានហាមឃាត់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសមួយ ដែលរងការបង្ក្រាបដោយសហរដ្ឋអាមេរិកផ្ទាល់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក