ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ឥណ្ឌា ពិភាក្សាពីពិធីធម្មយាត្រាដង្ហែព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអារហន្តធាតុ ពីឥណ្ឌាមកកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន បានជួបពិភាក្សាជាមួយប្រធាន វិទ្យាស្ថាន ព្រះពុទ្ធសាសនា វប្បធម៌ទីបេ នៃក្រសួងវប្បធម៌ឥណ្ឌា លោក នីរាជ កុមារ (NIRAJ KUMAR) ពិភាក្សាពីពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអារហន្តធាតុ ពីឥណ្ឌា ឆ្លងកាត់ប្រទេសថៃ មកប្រទេសកម្ពុជា។

កិច្ចជំនួបពិភាក្សា និងសម្តែងការគួរសម រវាងថ្នាក់ដឹកនាំកម្ពុជា និងឥណ្ឌានេះ ប្រព្រឹត្តិឡើងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។

នៅក្នុងជំនួបនេះ លោក នីរាជ កុមារ បានលើកឡើងដល់រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ពីគោលបំណងសំខាន់ស្តីពី ការសិក្សា និងពិភាក្សាជុំវិញ ពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអារហន្តធាតុ ដែលដង្ហែរពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសថៃ មកប្រទេសកម្ពុជាក្នុងពេលខាងមុខ។

លោក នីរាជ កុមារ បានឱ្យដឹងថា បន្ទាប់ពីមកដល់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ លោកបានចូលរួមក្នុងកិច្ចប្រជុំជាមួយថ្នាក់នាំជំនាញរបស់ក្រសួងធម្មការនិងសាសនានិងស្ថាប័នពាក់ព័ន្ធដោយទទួលបានលទ្ធផលផ្លែផ្កាយ៉ាងល្អប្រសើរដោយក្នុងនោះរួមមាន ពិធីការរៀបចំទទួលព្រះបរមសារីរិកធាតុតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា និងកាលបរិច្ឆេទនៃការប្រគល់-ទទួលព្រះបរមសារីរិកធាតុ និងការអញ្ជើញជាអធិបតីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកក៏បាន ចូលរួមប្រជុំដើម្បី កំណត់ទីតាំងសំចតនិងទីកន្លែងតម្កល់ព្រះបរមសារីរិកធាតុសម្រាប់ជូនពុទ្ធបរិស័ទគោរពនិងធ្វើពិធីសក្ការៈបូជា និង វិធានការរក្សាសន្តិសុខដែលត្រូវអនុវត្តសម្រាប់ការដង្ហែ តម្កល់ និងលក្ខណៈពិសេសសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការការពារ និងថែរក្សាវត្ថុសក្ត័សិទ្ធិសាសនានៃព្រះបរមសារីរិកធាតុ ព្រមទាំងការធានារ៉ាប់រងនៃព្រះបរមសារីរិកធាតុក្នុងអំឡុងពេលដំណើរការទាំងមូលនៃការប្រគល់ និងការតម្កល់សម្រាប់ធ្វើសក្ការៈបូជានៅប្រទេសមម្ពុជាផងដែរ។

ទន្ទឹមនោះ លោក ចាយ បូរិន បានស្វាគមន៏យ៉ាងកក់ក្តៅចំពោះពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអារហន្តធាតុ ដែលដង្ហែ ពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសថៃ មកកាន់កម្ពុជា។

ដោយឡែក លោក ចាយ បូរិន បានស្នើរដល់គណៈប្រតិភូឥណ្ឌា ចេញនៅលិខិតច្បាស់លាស់មួយ សម្រាប់ឯកឧត្តមពិនិត្យមុននិងជម្រាបសុំគោលការណ៏អនុវត្តដ៏ខ្ពង់ខ្ពស់ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាពីពេលវេលាច្បាស់លាស់ណាមួយ ដើម្បីឲ្យពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអារហន្តធាតុ ដែលដង្ហែរពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសថៃមកប្រទេសកម្ពុជាក្នុងពេលខាងមុខ បានប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក