ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រុស្ស៊ី​នឹង​ដាក់​ពង្រាយរថក្រោះចម្បាំង​ថ្មីទំនើប​បំផុតនៅ​ជិត​ព្រំដែន​ហ្វាំងឡង់

រុស្សី៖ ប្រធានអង្គភាពការពារជាតិរដ្ឋរុស្សី Rostec បាននិយាយនៅក្នុងសុន្ទរកថាមួយដែលចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូនេះថា ប្រទេសរុស្ស៊ីនឹងដាក់ពង្រាយកាំភ្លើងផ្លោងថ្មីបំផុតរបស់ខ្លួនទៅកាន់មូលដ្ឋានយោធាតំបន់ខាងជើង ដែលមានព្រំប្រទល់ជាប់ប្រទេសហ្វាំងឡង់ និងប្រទេសន័រវែស។ លោក Sergei Chemezov ប្រធានអង្គភាព Rostec បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA របស់រដ្ឋក្នុងបទសម្ភាសន៍មួយថា ការសាកល្បងកាំភ្លើងធំបាញ់ដោយខ្លួនឯង Coalition-SV ថ្មីត្រូវបានបញ្ចប់ ហើយការផលិតទ្រង់ទ្រាយធំនៃអាវុធប្រភេទនេះបានចាប់ផ្តើមដំណើរការរួចមកហើយ។ 

កាលពីឆ្នាំ២០២១ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានផ្លាស់ប្តូរស្ថានភាពនៃកងនាវាចរខាងជើងដែលទទួលខុសត្រូវចម្បងលើតំបន់អាកទិចរបស់រុស្ស៊ី ទៅជាតំបន់មូលដ្ឋានយោធាភាគខាងជើងជំនួសវិញ ដោយបញ្ចូលទៅក្នុងនោះផងដែរ តំបន់ Murmansk ដែលមានព្រំប្រទល់ជាមួយប្រទេសហ្វាំងឡង់ និងន័រវែស។ 

រាប់តាំងពីការចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំនៅលើទឹកដីអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ទីក្រុងមូស្គូបានចោទប្រកាន់ទៅលើក្រុមបណ្ដាប្រទេសលោកខាងលិច ថាបានចាប់ផ្តើមសង្គ្រាម​ Proxy war ឬសង្គ្រាមដែលផ្ទុះឡើងជាផលប្រយោជន៍របស់ប្រទេសមហាអំណាចផ្សេងទៀតទល់នឹងរុស្សី ហើយបានព្រមានថាទីក្រុងម៉ូស្គូនឹងបង្កើតកងកម្លាំងនៅព្រំដែនភាគខាងលិចរបស់ខ្លួនបន្ទាប់ពីការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ ទៅកាន់សម្ព័ន្ធមិត្តណាតូ (NATO) ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ កាលពីដើមខែធ្នូ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍ថា រថក្រោះចម្បាំង Coalition-SV មួយគ្រឿងត្រូវបានប្រើប្រាស់រួចទៅហើយនៅសមរភូមិជួរមុខទល់នឹងអ៊ុយក្រែន។

គួរឱ្យដឹងថា រថក្រោះចម្បាំងប្រភេទថ្មីដែលរុស្សីនឹងប្រើប្រាស់នេះ អាចបាញ់បានចម្ងាយរហូតដល់ ៧០គីឡូម៉ែត្រ ដែលវាត្រូវបានបំពាក់ដោយកាណុងទំនើប 2A88 ទំហំ ១៥២មីលីម៉ែត្រ ដែលមានអត្រាបាញ់ច្រើនជាង ១០ជុំក្នុងមួយនាទី ព្រមទាំងប្រព័ន្ធទំនើបសម្រាប់ដំណើរការស្វ័យប្រវត្តិកម្មនៃតម្រង់កាណុងកាំភ្លើង ការជ្រើសរើស និងរុករកគោលដៅដែលត្រូវបាញ់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក