ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រថយន្ដដឹកលើសទម្ងន់ ៦គ្រឿងត្រូវបានពិន័យ ឃាត់ទុក ១ឆ្នាំ និងដកប័ណ្ណបើកបរព្យួរទុក ២ឆ្នាំ

ព្រៃវែង៖ ក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅផ្លូវលេខ៣១០ គីឡូម៉ែត្រលេខ ៥ ភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជ័រ ខេត្តព្រៃវែង នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដោយឃាត់បានរថយន្តដឹកលើសទម្ងន់កំណត់ ៦គ្រឿងទុករយៈពេល ១ឆ្នាំ។

ប្រតិបតិ្តការនេះអនុវត្តក្រោមការចង្អុលបង្ហាញពីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន លោក ប៉េង ពោធិ៍នា លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ លោក ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារចល័តចម្រុះ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន។

ក្នុងប្រតិបត្តិការនេះក្រុមការងារបានត្រួតពិនិត្យយានយន្តសរុប ១៥គ្រឿង ក្នុងនោះ រថយន្តដឹកលើសទម្ងន់ ចំនួន ៦គ្រឿង បានដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី ៩-២៧តោន ដែលបានដឹកលើស ២០% នៃទម្ងន់អនុញ្ញាត។

តាមមាត្រា៦០ ស្តីពីច្បាប់ផ្លូវថ្នល់ រថយន្តដែលដឹកលើសទម្ងន់ពី ២០ភាគរយ នៃទម្ងន់កម្រិតកំណត់ ត្រូវរងពិន័យអន្តរការណ៍ជាប្រាក់ ៣សែនរៀលក្នុងទម្ងន់ ១តោន រថយន្តត្រូវបានឃាត់ទុក ១ឆ្នាំ ហើយដកបណ្ណបើកបរ និងព្យួរទុកចំនួន ២ឆ្នាំ។

មាត្រា៦០ ស្តីពីច្បាប់ផ្លូវថ្នល់ បានចែងទៀតថា ក្នុងករណីដែលទទួលរងនូវការពិន័យអន្តរការណ៍រួចម្តងហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង និងបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនចំនួន ១ឆ្នាំ ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង។

ក្រសួងសាធារណការ និងដឹកជញ្ជូន រំលឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងជាថ្មីម្តងទៀតថា ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ គ្មានការលើកលែងឡើយចំពោះរថយន្តដែលដឹកលើសទម្ងន់កំណត់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក