លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

តារាសម្តែងកូរ៉េខាងត្បូង លោក Lee Sun-kyun ត្រូវសមត្ថកិច្ចប្រទះឃើញដេកស្លាប់

កូរ៉េខាងត្បូង៖ តារាសម្តែងកូរ៉េខាងត្បូង លោក Lee Sun-kyun ដែលជាតួអង្គក្នុងរឿង Parasite ត្រូវបានគេប្រទះឃើញស្លាប់បាត់បង់ជីវិតនៅថ្ងៃពុធ ទី២៧នេះ ក្រោយពីអាជ្ញាធរបានទទួលការរាយការណ៍ថា លោកបានបាត់ខ្លួននៅពេលថ្មីៗនេះ។ លោក Lee ដែលដើរតួជាសេដ្ឋីម្ចាស់ផ្ទះក្នុងរឿង Parasite បានប្រឈមមុខនឹងការស៊ើបអង្កេតលើការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំពេលមានការបង្រ្កាបរបស់រដ្ឋាភិបាល ខណៈលោកទើបតែត្រូវបានប៉ូលិសសួរចម្លើយអស់រយៈពេលជាង ១៩ម៉ោងកាលពីចុងសប្តាហ៍កន្លងទៅ។ 

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា តារាសម្ដែងរូបនេះបានឆ្លើយប្រាប់ប៉ូលិសថា គាត់ត្រូវបានបោកបញ្ឆោតឱ្យប្រើប្រាស់គ្រឿងញៀនដោយនារីបម្រើការនៅបារ ហើយគាត់ក៏បានទទួលការគំរាមកំហែងផងដែរ។ អាជ្ញាធរបានរកឃើញលោក Lee ក្នុងតំបន់ដែលត្រូវបានគេរាយការណ៍ថាគាត់បានបាត់ខ្លួន ដែលព័ត៌មាននេះត្រូវបានទម្លាយដោយមន្រ្តីអគ្គិភ័យដែលចូលរួមស្វែងរកអ្នកបាត់ខ្លួន ប៉ុន្តែមន្រ្តីរូបនេះសុំមិនបញ្ចេញអត្តសញ្ញាណដោយសារតែជារឿងរសើប។ 

មុននេះផងដែរ សារព័ត៌មាន Yonhap ក៏បានរាយការណ៍ថា លោក Lee ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងឡាន នាឧទ្យានមួយកន្លែងក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីអ្នកគ្រប់គ្រងរបស់លោកបានរាយការណ៍ប្រាប់ប៉ូលីសថា តារាសម្តែងរូបនេះបានចាកចេញពីផ្ទះដោយបន្សល់ទុកនូវសំបុត្រធ្វើអត្តឃាត។ ក្រៅពីនេះក៏មានព័ត៌មានរាយការណ៍ថា លោក Lee គាត់ត្រូវបានគេប្រទះឃើញសន្លប់ ហើយមានដុំធ្យូងក្នុងឡាននោះផងដែរ។ ទោះជាយ៉ាងណាក្ដី ប៉ូលិស និងភ្នាក់ងារគ្រប់គ្រងតារាសម្តែងរូបនេះផ្ទាល់ មិនទាន់មានការឆ្លើយតបផ្លូវការណាមួយជុំវិញករណីមរណភាពរបស់តារាសម្តែងរូបនេះនៅឡើយ។ 

បើតាមច្បាប់របស់កូរ៉េខាងត្បូង ការបំពានច្បាប់គ្រឿងញៀនដ៏តឹងរ៉ឹងរបស់ប្រទេសនេះអាចនាំឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយខែ ឬរហូតដល់ 14 ឆ្នាំសម្រាប់ជនល្មើសនិងអ្នកជួញដូរដែលមិនរាងចាល៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក