ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង | លោក សាយ សំអាល់ អំពាវនាវឱ្យមានការលើកកម្ពស់សោភ័ណភាពតំបន់ឆ្នេរសមុទ្រ ដើម្បីជំរុញសេដ្ឋកិច្ច | លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ មន្ទីរព័ត៌មានជាសេនាធិការរបស់រដ្ឋបាលរាជធានីខេត្តត្រូវខិតខំបន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ | កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់បង្កដោយជនជាតិចិន, ឧក្រិដ្ឋជន២នាក់ ត្រូវបានចាប់ខ្លួន និងសង្គ្រោះជនរងគ្រោះម្នាក់ |

កូរ៉េខាងជើងដំណើរការកិច្ចប្រជុំកំពូលរបស់ខ្លួនមុនឈានចូលឆ្នាំ២០២៤

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានឱ្យដឹងនៅថ្ងៃទី២៧ ខែធ្នូនេះថា ប្រទេសកូរ៉េខាងជើងបានបើកកិច្ចប្រជុំគណបក្សកាន់អំណាចនៅចុងឆ្នាំ២០២៣នេះ ដែលចូលរួមដោយមេដឹកនាំកំពូល លោក គីម ជុងអ៊ុន (Kim Jong Un) ជាមួយនឹងការសម្រេចគោលនយោបាយសំខាន់ៗសម្រាប់ឆ្នាំ២២០២៤ ក៏នឹងត្រូវគេរំពឹងថានឹងបើកបង្ហាញក្នុងកិច្ចប្រជុំនេះផងដែរ។

ដោយបោះបង់ទម្លាប់នៃការថ្លែងសុន្ទរកថានៅថ្ងៃចូលឆ្នាំថ្មីជារៀងរាល់ឆ្នាំ​ មេដឹកនាំកូរ៉េខាងជើង លោក គីម បានប្រើប្រាស់កិច្ចប្រជុំពេញអង្គរបស់គណបក្សពលករកូរ៉េជាវេទិកាមួយដើម្បីគូសបញ្ជាក់អំពីគោលនយោបាយក្នុងវិស័យសំខាន់ៗដូចជាវិស័យសន្តិសុខ ការទូត និងសេដ្ឋកិច្ចជាដើម។ ដោយឡែក នៅក្នុងកិច្ចប្រជុំនៅឆ្នាំនេះបានធ្វើការសង្ខេបនូវការងារសំខាន់ៗពេញមួយឆ្នាំរបស់កូរ៉េខាងជើង ដែលរួមមានដូចជាការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដោយជោគជ័យ ដោយបានកំណត់ឋានៈរបស់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរនៅក្នុងរដ្ឋធម្មនុញ្ញ និងបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) កម្រិតខ្ពស់បំផុតរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ លោក គីម បានកំណត់ថាឆ្នាំ២០២៣ ជាឆ្នាំនៃការផ្លាស់ប្តូរដ៏អស្ចារ្យ និងជាឆ្នាំដ៏មានសារៈសំខាន់បំផុតមួយ ដែលទីក្រុងព្យុងយ៉ាងបានមើលឃើញនូវជ័យជម្នះដោយផ្ទាល់នឹងភ្នែក ក៏ដូចជាសម្រេចបានជោគជ័យក្នុងគ្រប់វិស័យសម្រាប់ការកសាងសង្គមនិយម និងការពង្រឹងអំណាចជាតិ។ លោក គីម ក៏បាននិយាយផងដែរថា សព្វាវុធយុទ្ធសាស្ត្រថ្មីរបស់ទីក្រុងព្យុងយ៉ាង រួមទាំងផ្កាយរណបចារកម្មរបស់ខ្លួនបានដាក់ឱ្យកូរ៉េខាងជើងនៅលើទីតាំងនៃអំណាចយោធាយ៉ាងពិតប្រាកដ។ 

KCNA ក៏បានបញ្ជាក់ថា កិច្ចប្រជុំនេះពាក់ព័ន្ធនឹងចំណុចសំខាន់ចំនួនប្រាំមួយនៃកិច្ចពិភាក្សា រួមទាំងការពិនិត្យឡើងវិញអំពីរបៀបដែលគោលនយោបាយជាតិរបស់កូរ៉េខាងជើងត្រូវបានអនុវត្តនៅក្នុងឆ្នាំ២០២៣កន្លងទៅ ក៏ដូចជាការសម្លឹងឆ្ពោះទៅមុខលើកញ្ចប់ថវិកាជាតិ និង "ទិសដៅនៃការតស៊ូ" សម្រាប់ឆ្នាំ២០២៤។កូរ៉េខាងជើងកាលពីសប្តាហ៍មុនបានសាកល្បងមីស៊ីល Hwasong-18 ដែលជាមីស៊ីល ICBM ទំនើបបំផុតរបស់ខ្លួនជាលើកទីបីក្នុងឆ្នាំ២០២៣។ ការបាញ់បង្ហោះផ្កាយរណបយោធារបស់ទីក្រុងព្យុងយ៉ាងកាលពីខែមុន ដែលខ្លួនបានអះអាងថា បានចាប់ផ្តើមផ្តល់រូបភាពនៃទីតាំងយោធាអាមេរិក និងកូរ៉េខាងត្បូងយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យទំនាក់ទំនងរបស់ខ្លួនជាមួយកូរ៉េខាងត្បូងកាន់តែឡើងកំដៅបន្ថែមទៀត៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក