ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីគោរពសិទ្ធិបញ្ជេញមតិ តែកុំបង្កើតរឿងដើម្បីបំផ្លាញជាតិ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្ដេចគោរពនូវសិទ្ធិបញ្ចេញមតិ សិទ្ធិសារព័ត៌មាន តែទោះយើងណាក៏កុំបង្កើតរឿងដើម្បីបំផ្លាញ។ សម្ដេចលើកឡើងបែបនេះដោយសំដៅទៅលើសារព័ត៌មានដែលមានមូលដ្ឋាននៅក្រៅប្រទេសមួយបានសរសេរចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ថាបានខ្ចីលុយចិនចំនួន ៥ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ព្រែកជីកហ្វូណន់តេជោ។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្ដេចតែងតែប្រកាន់នៅពាក្យមួយរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Winston Churchill ដែលថា បើរវល់តែរើសដុំថ្មគប់គ្រប់ឆ្កែដែលព្រុសនោះ យើងដើរមិនដល់គោលដៅទេ ដែលមានន័យថាការឆ្លើយតបគ្រប់តែរឿងជាមួយនឹងក្រុមប្រឆាំងវាធ្វើឲ្យយើងមិនអាចសម្រេចគោលដៅ។

បើទោះជាយ៉ាងណាសម្ដេចថា ករណីចោទប្រកាន់រដ្ឋាភិបាលថាបានខ្ចីលុយចិននេះវាជារឿងប្រឌិតសុទ្ធសាធដែលសម្ដេចត្រូវតែធ្វើការឆ្លើយតប។ សម្ដេចធិបតីថាការសាងសង់ព្រៃជីកហ្វូណន់តេជោគឺជាកិច្ចសហប្រតិបត្តិការ BOT ជាមួយក្រុមហ៊ុនឯកជនដែលមានន័យថាក្រុមហ៊ុនជាអ្នកចេញលុយទទួលខុសត្រូវក្នុងការសាងសង់ ប្រតិបត្តិការក្នុងរយៈពេលកំណត់ណាមួយ មុននឹងប្រគល់ជូនរដ្ឋាភិបាលវិញ។

សម្ដេចថា សារព័ត៌មានជាភាសាខ្មែរដែលមានមូលដ្ឋាននៅក្រៅប្រទេសបានសរសេរដោយបានប្រើប្រាស់ពាក្យថា មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចដែលសុំលាក់អត្តសញ្ញាណជាអ្នកបង្ហើបប្រាប់គឺជារឿងប្រឌិតធ្វើឲ្យប្រជាជនចាប់អារម្មណ៍ ក្នុងចេតនាបំផ្លាញកេ្តរិ៍ឈ្មោះកម្ពុជា។

សម្ដេចថា៖ «អាហ្នឹងគេប្រើចិត្តសាស្ត្រ! ចិត្តសាស្ត្ររបស់មនុស្សប្រសិនជាគេនិយាយប្រាប់ត្រង់ៗ មិនសូវជឿទេតែអាខ្សឹបហ្នឹងជឿណាស់! ហើយបើខ្សឹបថា កុំប្រាប់គេណា ប្រភពគឺលាក់ការបើដឹងកំបុតក រឿងហ្នឹងកាន់តែជឿទៀត! ហើយកាសែតគឺអញ្ចឹង អត់ដឹងប្រភពមកពីណា? ជួនកាលប្រភពដេកស្រមៃយល់សប្តិសោះបង្កើតជាប្រភពដែលមិនហ៊ានចេញមុខ។ ព្រោះខ្ញុំមិនជឿថាមានមន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ច ដែលជាបណ្ដុំអ្នកមានចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ល្ងង់ដល់ថ្នាក់មិនស្គាល់ភាពខុសគ្នារវាងឥណទានដែលយើងខ្ចីនិងអ្វីជាគម្រោង BOT»

សារព័ត៌មាន The Cambodia Daily Khmer កាលពីថ្ងៃទី២៦ ខែធ្នូ បានចុះផ្សាយក្រោមចំណងជើងថា «មន្ត្រីក្រសួងសេដ្ឋកិច្ចទម្លាយថា រដ្ឋាភិបាលខ្មែរខ្ចីលុយចិនប្រមាណ ៥ពាន់លានដុល្លារអាមេរិកដើម្បីសង់ព្រែកជីកហ្វូណននិងត្រៀមដោះស្រាយវិបត្តិសេដ្ឋកិច្ច» ខណៈរដ្ឋាភិបានបានចាត់ទុកព័ត៌មានដែលបង្ហោះនេះគឺជាព័ត៌មានក្លែងក្លាយ និងស្នើសាធារណជនកុំចែកចាយបន្ត។

សម្ដេចធិបតីបានចាត់ទុកការសរសេរគ្មានការពិតនេះជាអំពើថោកទាប។

សម្ដេចថា៖ «ក្រមសីលធម៌វិជ្ជាជីវៈដូចគ្មាន ជ្រកក្រោមស្លាកថាសារព័ត៌មានតែធ្វើទង្វើថោកទាប»

សម្ដេចធិបតីបានបន្ថែមថាអ្នកសារព័ត៌មានត្រូវមានក្រមសីលធម៌ ហ៊ានទទួលខុសត្រូវ កុំបង្កើតរឿងប្រឌិត ដែលនេះគឺជាទំនួលខុសត្រូវនិងការគោរពទៅដល់ប្រជាពលរដ្ឋ។

គួរឱ្យដឹងដែរថាកម្ពុជាមានគម្រោងក្នុងការជីកព្រែហ្វូណន់តេជោដែលមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រចេញពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្ទរហូតទៅដល់សមុទ្រខេត្តកែប។

គម្រោងសាងសង់នេះត្រូវប្រើប្រាស់ពេលប្រមាណ ៤ឆ្នាំ ដោយគ្រោងចាយលុយប្រមាណ ១ ៧០០លានដុល្លាអាមេរិក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក