ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯកដែលសាងសង់ដោយបច្ចេកទេសជប៉ុន ត្រូវបានដាក់ឱ្យសម្ពោធប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ស្ថិតនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យសម្ពោធប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) បានគូសបញ្ជាក់ថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯកនេះមានគុណភាពខ្ពស់នៅកម្ពុជាដោយប្រើប្រាស់ប្រព័ន្ធបចេ្ចកទេសផ្ទាល់របស់ជប៉ុនដែលទើបតែបង្កើតថ្មី។

បើតាមលោក អិណូ អាត់ស៊ូស៊ី ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯកនេះមានចំណុចពិសេសជាច្រើន ដូចជា ការចំណាយថាមពលប្រព័ន្ធអគ្គិសនីតិចសម្រាប់ធ្វើប្រព្រឹត្តិកម្ម មានរចនាសម្ព័ន្ធសាមញ្ញ និងមានភាពងាយស្រួលក្នុងការថែទាំ។

ឯកអគ្គរាជទូតជប៉ុនបានថ្លែងថា៖ «ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់គឺមានសារសំខាន់សម្រាប់ទីក្រុងដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប៉ុន្តែទន្ទឹមនឹងនោះ វាមិនមានភាពងាយស្រួលនោះទេក្នុងការស្វែងរកនៅទីតាំងដីទំនេរសម្រាប់សាងសង់សា្ថនីយប្រព្រឹត្តកម្មទឹកកខ្វក់នៅទីតាំងដែលកំពុងតែបង្រីក និងអភិវឌ្ឍជាបន្តបន្ទាប់»។

បន្ថែមពីលើការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ រដ្ឋាភិបាលជប៉ុនបានផ្តល់កិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងពេលដំណាលគ្នាសម្រាប់រៀបចំអង្គភាពគ្រប់គ្រង និងរៀបចំក្របខណ្ឌច្បាប់ជាដើម តាមរយៈការបញ្ជូនអ្នកជំនាញជប៉ុនទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះមាន សមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៥ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីទំហំ ៣ហិកតា ក្នុងផ្ទៃបឹងបម្រុង ទុកប្រមាណ ១៩ហិកតា ជាមួយគ្នានេះគម្រោងក៏ត្រូវមានការសាងសង់សំណង់ប្រព្រឹត្តកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកបន្ថែមទៀតផងដែរ។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលចំណាយថវិកាសាងសង់អស់ចំនួន ២៤លានដុល្លារដែលជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក