ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកគ្រូ អឿ មុន្នី ដាក់ពាក្យបន្តជាគ្រូបង្រៀនជាប់កិច្ចសន្យា តែត្រូវបានមន្ទីរអប់រំបដិសេដដោយថាលើសអាយុ

បន្ទាយមានជ័យ៖ អ្នកគ្រូ អឿ មុន្នី អាយុ ៥៧ឆ្នាំ បានដាក់ពាក្យបន្តធ្វើជាគ្រូបង្រៀននៅសាលាបឋមសិក្សាសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែត្រូវបានមន្ទីរអប់រំ យុវជន និងកីឡា បដិសេដដោយថាលើសអាយុកំណត់។ នេះជាការបំភ្លឺរបស់មន្ទីរអប់រំខេត្តបន្ទាយមានជ័យឆ្លើយតបសារបង្ហោះលើបណ្តោញសង្គមហ្វេសប៊ុក ដោយអ្នកគ្រូ អឿ មុន្នី ដែលបង្ហាញការមិនពេញចិត្ត។

អ្នកគ្រូ អឿ មុន្នី បានស្ម័គ្រចិត្តធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យានៅសាលាបឋមសិក្សាសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត អស់រយៈពេល ១៧ឆ្នាំមកហើយ តាំងពីប្រាក់ខែ ១៣ម៉ឺនរៀល រហូតដល់ ១លាន ១សែន ២ម៉ឺនរៀល។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើនេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបំភ្លឺថា ក្រសួងអប់រំមិនមានគោលការណ៍បន្តឱ្យគ្រូបង្រៀនជាប់កិច្ចសន្យាដែលមានអាយុលើសពី ៤០ឆ្នាំឡើយ។ យោងតាមសេចក្តីប្រកាសស្តីពីការជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ បានកំណត់បេក្ខជនដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៤០ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ អះអាងករណីចំពោះអ្នកគ្រូ អឿ មុន្នី ដែលមានអាយុលើសច្រើន ជាហេតុធ្វើឱ្យការិយាល័យអប់រំ នៃរដ្ឋបាលក្រុងពុំទទួលពាក្យស្នើសុំធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យាបន្តទៅទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក