ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរជាតិអប្សរាបំភ្លឺចំពោះព័ត៌មានដែលផ្សាយផ្ទុយពីការពិតអំពីសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់នៅសង្កាត់ទឹកវិល ក្រុងសៀមរាប

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលជាព័ត៌មាន ផ្ទុយពីការពិតអំពីសកម្មភាពទប់ស្កាត់សំណង់ មិនស្របច្បាប់នៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

សេចក្តីបំភ្លឺព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា មានការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពីសកម្មភាពរុះរើសំណង់មិនស្របច្បាប់ របស់ក្រុមការងារសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាដោយបង្ខំ ស្ថិតនៅក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប។

អាជ្ញាធរជាតិអប្សរាគូសបញ្ជាក់ថា ការផ្សព្វផ្សាយទាំងនេះគឺបានផ្ទុយពីការពិតជាក់ស្តែង បង្កើតឱ្យមានការយល់ច្រឡំពីសាធារណជនមកលើអាជ្ញាធរជាតិអប្សរា។

ដើម្បីឆ្លើយតបទៅករណីខាងលើ អាជ្ញាធរជាតិអប្សរាបានលើកឡើងឱ្យដឹងថា សំណង់ដែលជាកម្មវត្ថុនៃការរុះរើ គឺជាប្រភេទសំណង់មិនស្របច្បាប់ដែលសាងសង់គ្មានការអនុញ្ញាត កើតឡើងតាំងពីខែឧសភា ឆ្នាំ២០២៣ មកម៉្លេះ។

ទន្ទឹមនោះ អាជ្ញាធរជាតិអប្សរាគូសបញ្ជាក់ថា ដើម្បីជាវិធានការណ៍ទប់ស្កាត់ ក្រុមការងារបានប្រគល់លិខិតជូនដំណឹងតម្រូវឱ្យម្ចាស់រុះរើចេញវិញដោយ ខ្លួនឯង ក្នុងនោះបានទុកពេលវេលាចំនួន ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់ទី២៧ ខែឧសភា ឆ្នាំ២០២៣ ជាកំហិត។

កិច្ចការនេះមានមេភូមិសណ្តាន់ បានដឹងឮ។ ក្រោយមកដោយមានការស្នើសុំ ពីម្ចាស់សំណង់មិនស្របច្បាប់ខាងលើ ថានឹងរុះរើសំណង់ទាំងនេះដោយខ្លួនឯង ក្រុមការងារទប់ស្កាត់សំណង់មិនស្របច្បាប់បានឱ្យម្ចាស់សំណង់ចុះកិច្ចសន្យារុះរើស្ម័គ្រចិត្ត ដោយទុកពេលវេលាចំនួន ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេចក្តីបំភ្លឺឱ្យដឹងទៀតថា អាជ្ញាធរជាតិអប្សរាបានទុកពេលវេលាសមស្រប សម្រាប់ម្ចាស់សំណង់ធ្វើការរុះរើដោយ ខ្លួនឯងអស់រយៈពេលជាច្រើនខែមកហើយ។ ចំពោះបុគ្គលម្នាក់ដែលបានយំសោកក្នុងព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គមនោះ មិនមែនជាម្ចាស់ផ្ទះខាងលើឡើយ។

អាជ្ញាធរជាតិអប្សរាសង្កត់ធ្ងន់ថា ទង្វើរបស់ជនដែលផ្សព្វផ្សាយព័ត៌មាននោះ ពិតជាមានបំណងបង្កាច់បង្អួចកិត្តិយសមន្ត្រីអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាពទប់ស្កាត់ សំណង់មិនស្របច្បាប់ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ មរតកដូនតា ព្រលឹងជាតិខ្មែរ។ សកម្មភាពនេះពិតណាស់ ធ្វើឡើងដើម្បីប្រយោជន៍បុគ្គលខ្លួនឯងផ្ទាល់ និងបានធ្វើឱ្យប៉ះពាល់ផងដែរដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ:៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក