ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

ក្រសួងព័ត៌មាននឹងរៀបចំមហោស្រព តន្រ្តី និងចម្រៀងកុមារ ដើម្បីលើកកម្ពស់ការចូលរួមរបស់កុមារកម្ពុជាក្នុងការបង្ហាញសមត្ថភាពពិត

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត ភក្រ្តា បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហោស្រព តន្ត្រីនិងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន សម្រាប់ជាផ្នែកមួយក្នុងឈានទៅអបអរការប្រារព្ធទិវាកុមារអន្តរជាតិ ឆ្នាំ២០២៤ ។

កិច្ចប្រជុំខាងលើនេះ រៀនចំឡើងនាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់គណៈកម្មការរៀបចំត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយអោយបានទូលំទូលាយ ដើម្បីអោយសាធារណជន និងបណ្តាអង្គការជាតិ អន្តរជាតិ ក្រុមហ៊ុន សហគ្រាស និងម្ចាស់ឧបត្តម្ភកម្មវិធីនានា បានទទួលព័ត៌មាន និងយល់ពីតម្លៃនៃការរៀបចំមហោស្រពនេះ ក្នុងការចូលរួមសហការគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសំភារៈ។

យោងតាមអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានឱ្យដឹងថា គោលបំណងនៃការរៀបចំមហោស្រពខាងលើនេះ គឺដើម្បីលើកកម្ពស់ការចូលរួមរបស់កុមារកម្ពុជាក្នុងការបង្ហាញសមត្ថភាពពិតរបស់ពួកគេ ដោយតាមរយៈមហោស្រព និងជាឱកាសមួយលើកទឹកចិត្តដល់កុមារកម្ពុជាយើងក្នុងការបញ្ចញនូវភាពអង់អាចក្លាហាន ទេពកោសល្យ និងស្នាដៃ សម្រាប់ផ្តល់ជាគំរូល្អដល់កុមារដ៏ទៃទៀត ដែលសុទ្ធសឹងជាទំពាំងស្នងឫស្សី ក្នុងការចូលរួមក្នុងសកម្មភាពសង្គម។

លោក ទេព អស្នារិទ្ធ បានឱ្យដឹងទៀតថា រាល់ការបញ្ចេញសមត្ថភាពច្រៀង និងសម្តែង សម្រាប់ការប្រកួតប្រជែងយកជ័យលាភីក៏ពិតមែន ប៉ុន្តែសុទ្ធសឹងមានភ្ជាប់ជាមួយនូវអត្ថន័យ និងគោលបំណងអប់រំ ការបណ្តុះគំនិតនិងសីលធម៌ល្អសម្រាប់កុមារកម្ពុជា ជាពិសេសដើម្បីលើកកម្ពស់ សិទ្ធិរបស់កុមារ ការលុបបំបាត់អំពើកេងប្រវ័ញ្ចលើកុមារ ការលុបបំបាត់ការសេពគ្រឿងញៀន ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ តម្លៃនៃចំណេះវិជ្ជា សុជីវធម៌និងការរស់នៅក្នុងសង្គម។ ការរៀបចំកម្មវិធីនេះឡើងក៏មានគោលបំណងបណ្តុះស្មារតីឲ្យកុមារតូចៗស្រលាញ់សិល្បៈ ស្រលាញ់វប្បធម៍ ស្រលាញ់ជាតិ តាំងពីវ័យក្មេង។

គណៈកម្មការរៀបចំមហោស្រព តន្ត្រីនិងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន នឹងរៀបចំកិច្ចប្រជុំបន្តទៀតដើម្បីពិភាក្សា និងកសាងផែនការលម្អិតសំដៅធ្វើឲ្យ ការរៀបចំមហោស្រពនឹងប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពនិងទទួលបានជោគជ័យ គាំទ្រដល់គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

គួររំលឹកដែរថា ការប្រឡងតន្ត្រី និងចម្រៀងកុមារបានប្រារព្ធ ធ្វើឡើងចាប់ពីពាក់កណ្តាលទសវត្សឆ្នាំ១៩៨០ ដោយទូរទស្សន៍ជាតិកម្ពុជា។ ក្រោយមក មហោស្រពតន្ត្រីនិងចម្រៀងកុមារ ត្រូវបានរៀបចំដោយក្រសួងព័ត៌មាន និងក្នុងក្របខណ្ឌនៃការសហការជាមួយក្រសួងពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជននានា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក