ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលរៀបចំផែនការដើម្បីពង្រឹងការផ្តល់សេវារបស់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងរៀបចំផែនការសកម្មភាពដើម្បីដាក់ឱ្យអនុវត្តដើម្បីពង្រឹងវិស័យសុខាភិបាលសាធារណៈឱ្យកាន់តែមានគុណភាព និងល្អប្រសើរសម្រាប់បម្រើដល់ប្រជាពលរដ្ឋ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដូចនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ» ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតី បានថ្លែងថា៖ «ល្ងាចមិញប្រជុំមួយល្ងាចជាមួយឯកឧត្តម ឈាង រ៉ា និងក្រុមការងារ ពង្រឹងវិធានគន្លឹះ ក្នុងការពង្រឹងវិស័យសុខាភិបាលមូលដ្ឋាន ពង្រឹងមណ្ឌលសុខភាព ពេទ្យបង្អែកម្រិត១ កម្រិត២ និងកម្រិត៣ រៀបចំជាផែនការសកម្មភាពដើម្បីដាក់ឱ្យអនុវត្ត ធ្វើយ៉ាងណាជំរុញការរៀបចំមណ្ឌលសុខភាពពេទ្យបង្អែកឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យសម្ភារ និងថ្នាំឱ្យកាន់តែមានគុណភាពល្អប្រសើរ»។

សម្តេចធិបតីបានគូសបញ្ជាក់ថា ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានបេ្តជ្ញាចិត្តខិតខំលើកកម្ពស់ សុខភាព សមត្ថភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។

សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងដែរថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដែលរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញ គឺផ្តោតទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធជំនួយគាំពារសង្គម និងការពង្រឹង និងបង្កើនកម្រិតសមត្ថភាពក្នុងការព្យាបាលជូនពលរដ្ឋ។ តែយ៉ាងការងារអាទិភាពដែលរាជរដ្ឋាភិបាលត្រូវអនុវត្តនោះគឺការជួយឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានកំណើន។

សម្តេចធិបតីមានប្រសាសន៍ដូច្នេះថា៖ «ដំណាក់សំខាន់បំផុតដែលរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចបង្ការការឈឺស្កាត់របស់ពលរដ្ឋ គឺធ្វើយ៉ាងម៉េចខិតខំបង្កើនសេដ្ឋកិច្ច បង្កើតការងារ បង្កើនចំណូលជូនពលរដ្ឋ ដើម្បីឱ្យអាហារូបត្ថម្ភដល់ពលរដ្ឋបានល្អ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក