ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីរំលឹកពីការអភិវឌ្ឍន៍ទៅនឹងប្រវត្តិសាស្ត្រនៃការឈឺចាប់របស់កម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងភ្ជាប់ពីការអភិវឌ្ឍន៍ទាញទៅនឹងប្រវត្តិនៃការឈឺចាប់របស់ប្រទេសកម្ពុជា។ សម្ដេចថាសង្គ្រាម ៥០០ឆ្នាំនៃកម្ពុជាត្រូវបានបញ្ចប់មែន ប៉ុន្តែស្លាកស្នាមនៅតែមានទឹកដីរបស់កម្ពុជានៅឡើយ។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី បានថ្លែងថាកន្លែងដែលកំពុងឈរនេះកាលពីជាង ៤០ឆ្នាំមុន គឺជាកន្លែងកប់ខ្មោចដ៏ធំក្រោមរបបខ្មែរក្រហម។ សម្ដេចថាប្រវត្តិសាស្ត្រនៃការឈឺចាប់វានៅតែដិតតាមនៅកម្ពុជា ហើយត្រូវតែចងចាំថានឹងមិនត្រូវឲ្យមានរឿងបែបនេះកើតឡើងម្ដងទៀតនោះទេ។

សម្ដេចបានលើកឡើងថា ការបាត់បង់ពលរដ្ឋខ្មែរជាច្រើនលាននាក់នៅក្នុងរបបខ្មែរក្រហមវាកើតឡើងចេញពីរដ្ឋប្រហារឆ្នាំ១៩៧០ ដែលធ្វើឲ្យខ្មែរក្រហមកាន់តែមានឥទ្ធិពលនិងទទួលជោគជ័យជម្នះនៅឆ្នាំ១៩៧៥។

សម្ដេចបានរំលឹកថា ការអភិវឌ្ឍដែលទទួលបានក្នុងពេលបច្ចុប្បន្ននេះគឺដោយសារតែសន្តិភាពដែលបានខិតខំថែរក្សាតាំងពីឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន ដូច្នេះត្រូវការពារសុខសន្តិភាពឱ្យបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក