ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

Salah រងការរិះគន់ពីអ្នកគាំទ្រដោយការចូលរួមអបអរបុណ្យណូអែល

អង់គ្លេស៖ កីឡាករ Mohamed Salah របស់ Liverpool បានរងការរិះគន់ជាខ្លាំងពីសំណាក់អ្នកគាំទ្រជាជនម៉ូស្លីមរបស់ខ្លួន ក្រោយពីគេបានបង្ហោះរូបភាពភ្ជាប់ជាមួយសារក្នុងថ្ងៃបុណ្យណូអែល។ ម្សិលមិញនេះ! Salah ដែលជាអ្នកកាន់សាសនាឥស្លាម បានបង្ហោះរូបភាពដើមគ្រិស្តម៉ាសមួយសន្លឹក ភ្ជាប់ជាមួយសារមួយដែលជាប់ទាក់ទងទៅនឹងវិបត្តិក្នុងតំបន់ប៉ាឡេស្ទីនជាមួយអ៉ីស្រាអែល មុននឹងបញ្ចប់ដោយការជូនពរអ្នកគាំទ្រជាមួយពាក្យ Merry Christmas។ 

ជាធម្មតា អ្នកកាន់សាសនាឥស្លាមពុំ​ប្រារព្ធពិធី ឬអបអរថ្ងៃបុណ្យណូអែលទេ ប៉ុន្តែក៏មានខ្លះទៀតក៏បានចូលរួមក្នុងពិធីបុណ្យដែលធ្វើឡើងក្នុងគ្រិស្តសាសនានេះផងដែរ។ កាលពីឆ្នាំមុន Salah ត្រូវ​បាន​អ្នក​គាំទ្រ​រិះគន់​លើ​បណ្តាញ​សង្គមម្តងរួចមកហើយ ដោយសារតែរូបគេរួមជាមួយភរិយា ​ឈ្មោះ Magi និង​កូន​ស្រី Makka និង Kayan បានថតរូបភាពនៅមុខដើមគ្រិស្តម៉ាស ហើយជាថ្មីម្តងទៀតនៅឆ្នាំនេះកីឡាករសញ្ជាតិអេហ្ស៊ីបខាងលើ ត្រូវបានអ្នកគាំទ្រមិនពេញចិត្តដោយការចូលរួមអបអរសាទរពិធីបុណ្យណូអែលសាជាថ្មី។ 

អ្នកគាំទ្រម្នាក់បានសរសេរថា Salah គឺជាភាពអាម៉ាស់ដល់ជនមូស្លីម ហើយអ្នក​គាំទ្រ​ម្នាក់​ទៀត​បាន​សរសេរ​ថា​កីឡាកររូបនេះពិតជាថោកទាបណាស់! ព្រោះគេគឺជាអ្នកកាន់សាសនាឥស្លាម មិនមែនគ្រីស្ទានទេ អញ្ចឹងពិធីបុណ្យគ្រិស្តម៉ាសរបស់ឥស្លាមគឺខែមេសា ពិតជាគួរឱ្យខ្មាសអៀនណាស់!។ ដោយឡែក ក៏មានមនុស្សម្នាក់ផ្សេងទៀតដែលបង្ហាញថាជាអ្នកគាំទ្រ Arsenal បានសរសេរថា "Mo Salah ខ្ញុំស្រលាញ់អ្នកក្នុងនាមជាអ្នកគាំទ្រ Arsenal ។ ខ្ញុំបានចាត់ទុកអ្នកជាកីឡាករដ៏ល្អម្នាក់ ហើយអ្នកតែងតែជាអ្នកជំរុញទឹកចិត្តខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពី tweet នេះ ខ្ញុំមិនអាចមើលអ្នកគឺជាគំរូរបស់ខ្ញុំទៀតទេ។ អ្នកធ្វើឱ្យខ្ញុំខកចិត្ត។ ប្រសិនបើអ្នកមិនលុប tweet នេះទេ ខ្ញុំនឹងត្រូវ unfollow អ្នក។" 

យ៉ាងណាក្ដី ក៏មានអ្នកគាំទ្រជាច្រើនផ្សេងទៀតបានការពារ Salah ផងដែរ ដោយបាននិយាយថា ""ក្នុង​នាម​ជា​អ្នក​កាន់​សាសនា​ឥស្លាម យើង​មិន​គួរ​វិនិច្ឆ័យ​លើអ្នកដទៃឡើយ ប៉ុន្តែអ្នកគាំទ្រជាច្រើនតែងតែរិះគន់មកលើ Salah រៀងរាល់ពិធីបុណ្យណូអែល។ ខ្ញុំគិតថាយើងទាំងអស់គ្នាមិនល្អឥតខ្ចោះទេ។ Free Palestine"។ 

សូមបញ្ជាក់ថា នៅក្នុងសាររបស់ Salah បានបង្ហាញអត្ថន័យយ៉ាងដូច្នេះថា៖ "បុណ្យ​ណូអែល​ជា​ពេល​ដែល​គ្រួសារ​ជួបជុំ​គ្នា​អបអរ។ ប៉ុន្តែជាមួយនឹងសង្រ្គាមដ៏ឃោរឃៅកំពុងបន្តនៅមជ្ឈិមបូព៌ា ជាពិសេសការស្លាប់ និងការបំផ្លិចបំផ្លាញនៅហ្គាហ្សា ឆ្នាំនេះ ពួកយើងឈានដល់បុណ្យណូអែលដោយទុក្ខក្នុងបេះដូងដ៏ធ្ងន់ ហើយយើងចែករំលែកការឈឺចាប់របស់គ្រួសារទាំងនោះដែលសោកសៅចំពោះការបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ។ រីករាយថ្ងៃបុណ្យណូអែល!"៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក