ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្រ្តីការពារជាតិនាំមុខគេក្នុងការស្ទង់មតិបេក្ខជនប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ បេក្ខភាពប្រជែងតំណែងប្រធានាធិបតីថ្មី និងជារដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊៊ូបីអាន់តូ (Prabowo Subianto) បានពង្រឹងការនាំមុខសាជាថ្មីក្នុងការស្ទង់មតិ ក្រោយបេក្ខជនប្រធានាធិបតីបានបង្ហាញមុខជាសាធារណៈសម្រាប់ការដេញដោលមតិតាមទូរទស្សន៍ នៅមុនការបោះឆ្នោតដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ។

ការស្ទង់មតិមួយដែលបានធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូដែលចេញផ្សាយដោយ Indikator Politik Indonesia នៅថ្ងៃអង្គារនេះបានបង្ហាញថា លោក Prabowo ដែលកំពុងឈរឈ្មោះជាមួយប្រជែងជាមួយលោក Gibran Rakabuming ជាកូនប្រុសរបស់ប្រធានាធិបតីបច្ចុប្បន្ន លោក Joko Widodo ទទួលបានសំឡេងគាំទ្ររហូតដល់ទៅ ៤៦,៧ភាគរយ។

Indikator ក៏បានបង្ហាញលទ្ធផលដែរថា អតីតអភិបាលខេត្ត Central Java លោក Ganjar Pranowo គឺជាគូប្រជែងធំបំផុតរបស់លោក Prabowo Subianto ដោយបន្តតាមពីក្រោយជាមួយលទ្ធផលគាំទ្រ ២៤,៥ភាគរយ ខណៈអតីតអភិបាលក្រុង Jakarta លោក Anies Baswedan ទទួលបានសំឡេងគាំទ្រ ២១ភាគរយពីការស្ទង់មតិនេះ។ ដោយឡែក ការស្ទង់មតិពី Kompas បានបង្ហាញលទ្ធផលស្រដៀងគ្នានេះ ដោយលោក Prabowo បានទទួលសំឡេងគាំទ្រចំនួន ៣៩,៣ភាគរយ លោក Anies Baswedan ទទួលបានសំឡេងគាំទ្រ ១៦,៧ភាគរយ និងលោក Ganjar Pranowo ទទួលបានសំឡេងគាំទ្រ ១៥,៣ភាគរយ។​​

គួរបញ្ជាក់ថា បើតាមការគ្រោងទុក កិច្ចពិភាក្សាដេញដោលមតិចំនួន ៣ផ្សេងទៀតនឹងត្រូវបានធ្វើឡើងមុនពេលការបោះឆ្នោតឈានមកដល់នាខែកុម្ភៈខាងមុខនេះ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក