ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

កម្ពុជាជំរុញដំណើរការអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប

ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងរៀបចំកិច្ចប្រជុំដំបូង ដើម្បីជំរុញដំណើរការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប ជាមួយក្រុមហ៊ុន China Metro Group។

ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង លោក ស៊ុន ចាន់ថុល ដឹកនាំគណៈកម្មការអន្តរក្រសួងដើម្បីប្រជុំពិភាក្សាការងារ ដើម្បីជំរុញដំណើរការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យជំរុញការងារអនុវត្តគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប តាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា និងជៀសវាងការកកស្ទះចរាចរណ៍ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប។

ក្នុងអង្គប្រជុំនេះ ក៏មានការជជែកពិភាក្សាយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវរថភ្លើងធុនស្រាល (Urban Light Rail Transit) សំដៅបញ្ចៀសកុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបូរាណដ្ឋាន ឬ តំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា។

គួរឱ្យដឹងដែរថា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group លោក លី ខ័រ (Li Kuo) បានជម្រាបនាយករដ្ឋមន្ត្រីកម្ពុជាពីគម្រោងរបស់ក្រុមហ៊ុនក្នុងការសិក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចេញពីអកាសយាន្តដ្ឋានអន្តរជាតិថ្មីទាំងពីរនៅកម្ពុជាគឺអាកាសយាន្ដដ្ឋានអន្តរជាតិសៀមរាប អង្គរ និងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ នាជំនួបជាមួយនាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលសម្ដេចអញ្ជើញទៅចូលរួម វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នាព្រឹកថ្ងៃអង្គារ៍ ទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង ដោយថាខ្សែរថភ្លើងទាំងពីរនេះនឹងភ្ជាប់ពីអាកាសយានដ្ឋានទៅកាន់ទីក្រុងផ្ទាល់តែម្ដង។

ប្រធានក្រុមប្រឹក្សាភិបាលរូបនេះ ក៏បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ក៏នឹងសិក្សាអំពីលទ្ធភាពផ្សេងៗ ក្នុងការជួយសម្រាលបន្ទុកចរាចរណ៍នៅកម្ពុជាផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក