ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លេខាធិការដ្ឋាន គ.ស.ព.ស. ច្រានចោលព័ត៌មានដែលថារដ្ឋាភិបាលកម្ពុជាខ្ចីលុយចិនមកជីកព្រែកហ្វូណនតេជោ

ភ្នំពេញ៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានចេញប្រកាសថា ព័ត៌មានដែលបង្ហោះដោយទំព័រហ្វេសប៊ុក The Cambodia Daily Khmer គឺជាព័ត៌មានក្លែងក្លាយ និងស្នើសាធារណជនកុំចែកចាយបន្ត។

លេខាធិការដ្ឋាន គ.ស.ព.ស. នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានប្រកាសថា ព័ត៌មានដែលបង្ហោះដោយទំព័រហ្វេសប៊ុក The Cambodia Daily Khmer ដែលមានចំណងជើងថា «មន្ត្រីក្រសួងសេដ្ឋកិច្ចទម្លាយថា រដ្ឋាភិបាលខ្មែរខ្ចីលុយចិនប្រមាណ ៥ពាន់លានដុល្លារអាមេរិកដើម្បីសង់ព្រែកជីកហ្វូណននិងត្រៀមដោះស្រាយវិបត្តិសេដ្ឋកិច្ច» ជាព័ត៌មានក្លែងក្លាយ។

ទន្ទឹមនោះ លេខាធិការដ្ឋាន គ.ស.ព.ស. បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងធ្វើការបកស្រាយបំភ្លឺអំពីករណីនេះ និងស្នើឱ្យសាធារណជណ កុំចែកចាយព័ត៌មានដែលបង្ហោះដោយទំព័រហ្វេសប៊ុក The Cambodia Daily Khmer នេះបន្ត។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារផេកសម្តេចធិបតី ហ៊ុន ម៉ាណែត លោក គួច វែងស្រ៊ុន បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដ៏ធំ និងប្រវត្តិសាស្ត្រសម្រាប់កម្ពុជា តភ្ជាប់ការដឹកជញ្ជូនពីទឹកសាបទៅកាន់សមុទ្រ ដែលនឹងបម្រើផលប្រយោជន៍យ៉ាងធំធេងសម្រាប់សេដ្ឋកិច្ចជាតិ និងប្រជាជន។

លោក គួច វែងស្រ៊ុន បានឱ្យដឹងទៀតថា គម្រោងនេះ គឺប្រភេទគម្រោងវិនិយោគផ្នែកឯកជន តាមរយៈ BOT គឺ B=Build កសាង O=Operation ប្រតិបត្តិការ និង T=Transfer ជាប្រភពទុន ១០០ភាគរយ របស់វិស័យឯកជន ដូចនេះរាជរដ្ឋាភិបាលកម្ពុជា មិនមានភាពចាំបាច់ណាមួយក្នុងការខ្ចីទឹកប្រាក់សម្រាប់ប្រើប្រាស់ក្នុងគម្រោងនេះទេ។

លោកថា៖ «សូមបងប្អូន អាចនឹងតាមដានបន្ត សម្រាប់ព័ត៌មានលម្អិត ដែលក្រសួងជំនាញ នឹងធ្វើការបកស្រាយលើករណីគម្រោងព្រែកជីកហ្វូណនតេជោ សម្រាប់អាចស្វែងយល់ការពិត ហើយជាពិសេសកុំចាញ់បោកនឹងព័ត៌មានបោកប្រាស់ បំភ្លៃការពិតរបស់ចរិតដើមនៃសារព័ត៌មានប្រឆាំងនេះ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក