ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យរៀបចំវគ្គសិក្ខាសាលាបូកសរុបការងាររីកចម្រើនរបស់វិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទប្រចាំឆ្នាំ២០២៣

បន្ទាយមានជ័យ ៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គសិក្ខាសាលាបូកសរុបការងាររីកចម្រើនរបស់វិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទប្រចាំឆ្នាំ២០២៣ កែសម្រួលតួនាទីនិងភារកិច្ចក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យថ្នាក់ក្រោមជាតិក្នុងខេត្ត ជូនដល់លោកលោកស្រី អ្នកពាក់ព័ន្ធ ធ្វើឡើងនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ លោក ជា យុទ្ធារុណ បានលើកឡើងថា អត្រាគ្របដណ្តប់ផ្នែកផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅក្នុងខេត្ត មានភាពល្អបង្គួរក៏ពិតមែន ប៉ុន្តែអ្វីដែលត្រូវចាប់អារម្មណ៍នោះគឺ គ្រួសារប្រជាពលរដ្ឋភាគច្រើននៅឯជនបទ នៅតែបរិភោគទឹកស្រះ ត្រពាំង អាង បឹងបួរ ស្ទឹង អូរ ប្រឡាយដោយពុំបានឆ្លង កាត់ការច្រោះ ឬដាំឲ្យពុះទៅជាទឹកមានសុវត្ថិភាពដើម្បីហូបចុកនៅឡើយ។

លោកបញ្ជាក់ថា កត្តាទាំងអស់នេះហើយដែលធ្វើឲ្យមេរោគបានជ្រៀតចូលក្នុងសារពាង្គកាយបង្កឡើងជាជម្ងឺផ្សេងៗ ប៉ះពាល់ដល់សុខភាព សតិបញ្ញា ស្មារតី រំខានដល់ពេលវេលា ក្នុងការរកចំណូលចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះអភិបាលរងខេត្ត លោក ឃ្លោក នួយ បានអំពាវនាវអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ស្រុក-ក្រុង គ្រប់សាលារៀន មណ្ឌលសុខភាព វត្តអារាមត្រូវលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការអប់រំផ្សព្វផ្សាយ អំពីបញ្ហាសុខភាព-អនាម័យជូនដល់ប្រជាពលរដ្ឋ ឱ្យល់ជ្រួតជ្រាបពីការកែប្រែទម្លាប់ ដែលអាចផ្ដល់ផលជាវិជ្ជមានក្នុងការប្រតិបត្តិអនាម័យល្អដូចជា ការបរិភោគអាហារដែលទុកដាក់ប្រកបដោយអនាម័យ ការទទួលទានទឹកឆ្អិន ឬទឹកមានសុវត្ថិភាព ការបន្ទោងក្នុងបង្គន់អនាម័យ និង ការលាងសម្អាតដៃជាមួយសាប៊ូក្រោយពេលបន្ទោរបង់ និងមុនពេលបរិភោគអាហារជាដើម៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក