ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរជាតិអប្សរា កំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដើម្បីឈានទៅដល់ការជួសជុល

សៀមរាប៖ ក្រុមការងារបុរាណវិទ្យារបស់នាយដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដើម្បីសិក្សាពីស្ថានភាពគ្រឹះឱ្យបានគ្រប់ជ្រុងជ្រោយ មុនឈានទៅដល់ការជួសជុល ដែលមានកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។

បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន មានប្រសាសន៍ថា ការកំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មមានគោលបំណង ទី១ ស្វែងរកថ្មរបស់សំណង់ដែលបាត់បង់។ ទី២ សិក្សាមើលស្ថានភាពរបស់គ្រឹះនៃខ្លោងទ្វារ និងទី៣ សិក្សាស្វែងយល់ពីបច្ចេកទេសបុរាណរបៀបនៃការរៀបចំគ្រឹះសម័យបុរាណជាដើម។

អ្នកស្រី នេត ស៊ីមន ឱ្យដឹងទៀតថា តាមលទ្ធផលដំណាក់កាលដំបូងនៅក្នុងរណ្តៅទី១ ក្នុងជម្រៅ ៨០សង់ទីម៉ែត្រ បានប្រទះឃើញ ដុំថ្មភក់ចំនួន៨ដុំ ដែលមានក្បាច់ និងអាចកំណត់អត្តសញ្ញាណ ជាថ្មកំពូលហោជាង និងផ្នែកផ្សេងៗទៀតរបស់ខ្លោងទ្វារ។

អ្នកស្រី នេត ស៊ីមន បញ្ជាក់ថា កំណាយស្រាវជ្រាវនេះ គឺបន្ទាប់ពីក្រុមការងារបានរើគំនរថ្មភក់របស់ខ្លោងទ្វារផ្នែកតួខាងលើដែលរលុះធ្លាក់មកគ្របលើរចនាសម្ពន្ធខ្លោងទ្វារទាំងមូល យកទៅផ្គុំសាកល្បងដើម្បីសិក្សាស្វែងរកទីតាំងដើម។

គួរឱ្យដឹងដែរថា កំណាយស្រាវជ្រាវនេះមានរយៈពេល ៣ខែ ចាប់ផ្ដើមពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ រហូតទៅដល់អំឡុងខែកុម្ភៈឆ្នាំ២០២៤ ខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក