ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងយុត្តិធម៌ ប្រជុំវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលត្រូវបន្ធូរបន្ថយ និងលើកលែងទោសសម្រាប់ទិវាជ័យជម្នះ ៧មករា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះដែលត្រូវបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ខាងមុខនេះ។

ទណ្ឌិតចំនួន ៣៩៨នាក់ ក្នុងនោះស្រី ៣៨នាក់ ដែលជាប់ពន្ធនាគាររាជធានី-ខេត្ត ចំនួន២៣ និងមណ្ឌលអប់រំកែប្រែចំនួន៤ ស្ថិតក្នុងបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ត្រួតពិនិត្យវាយតម្លៃ។

រាល់ពេលមានពិធីបុណ្យជាតិម្តងៗ ដូចជា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ក្រសួងយុត្តិធម៌តែងមានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត។

គូសបញ្ជាក់ថា នៅកម្ពុជាមានអ្នកទោសជាប់ពន្ធនាគារទូទាំងប្រទេសសរុបជាង ៤ម៉ឺននាក់ ក្នុងនោះស្រីជាង ២ពាន់នាក់ ភាគច្រើនជាអ្នកទោសបទល្មើសគ្រឿងញៀនមាន ៥១ភាគរយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ស សុខា នាពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មជ្ឈមណ្ឌលសំចតនិងស្ដារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត»នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងមួយថ្ងៃមានអ្នកប្រព្រឹត្តិបទល្មើសចូលពន្ធនាគារចន្លោះពី៥០ ទៅ៦០នាក់ ខណៈអ្នកចេញពីពន្ធនាគារមានចំនួនតិចតួចប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក