ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេច ឃួន សុដារី៖ និស្សិតកម្ពុជាសម័យសន្តិភាពចេញទៅសិក្សានៅបរទេស ដោយមោទកភាពខុសពីសម័យសង្រ្គាមគ្មានឱកាសរៀនសូត្រ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលីក្រោយឧត្តមសិក្សា (Australia Awards) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវការអបអរសាទរចំពោះជ័យលាភីទាំងអស់ដែលបានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសអូស្រ្ដាលី ដោយការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ដែលមានស្តង់ដាអប់រំខ្ពស់លំដាប់ទី៣ នៅលើពិភពលោកនេះ មិនត្រឹមតែជាមោទកភាពសម្រាប់ខ្លួននិស្សិតនិងក្រុមគ្រួសារប៉ុណ្ណោះទេ តែជាមោទកភាពសម្រាប់សង្គមជាតិទំាងមូល។

សម្តេចរដ្ឋសភាធិបតីបានសង្កត់ធ្ងន់ថា និស្សិតដែលនឹងត្រូវចេញទៅសិក្សានៅប្រទេសអូស្រ្តាលីនាពេលនេះ បានត្រៀមលក្ខណៈចាកចេញទៅសិក្សាដោយមោទកភាពដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ខណៈកាលពីអតីតកាល ពិសេសក្នុងសម័យសម្តេចនៅជាយុវជន សម្តេចក៏បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលីដែរ ប៉ុន្តែដោយសារភ្លើងសង្រ្គាមសម្តេចពុំបានចេញទៅសិក្សានៅប្រទេសអូស្រ្តាលី ក្នុងអំឡុងឆ្នាំ១៩៧៥ នោះទេ។

សម្តេចរដ្ឋសភាធិបតីបានបញ្ជាក់ដែរថា សន្តិភាពមានតម្លៃលើសអ្វីៗទំាងអស់ គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ សូម្បីឱកាសទទួលបានការសិក្សារៀនសូត្ររបស់យុវជន កុមារក៏គ្មានដែរ ដូចនេះ ការការពារ ថែរក្សាសន្តិភាពជាការសំខាន់។

ទន្ទឹមនោះដែរ សម្តេចបានចាត់ទុកថានិស្សិតដែលទទួលបានអាហារូបករណ៍នាពេលនេះ ជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៏ប្រទេសជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពក្នុងការកសាងមូលធនមនុស្សជាស្នូលដ៏សំខាន់។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា និស្សិតទំាងអស់ ជាតំណាងឱ្យជាតិខ្មែរទំាងមូល ដើរតួនាទីជាអ្នកការទូត ចូលរួមចំណែកផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជន បង្កើនមិត្តភាពជាមួយប្រទេសដទៃ ក៏ដូចជាលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីជាតិ ជាពិសេសភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនបណ្តាប្រទេសនានា ដើម្បីឱ្យគេស្គាល់កម្ពុជាកាន់តែច្បាស់ យល់ដឹងពីសភាពការណ៍ពិតនៅក្នុងប្រទេស ដែលកំពុងមានសុខសន្តិភាព ស្ថិរភាពសង្គម ហើយកម្ពុជាបានកំពុងបើកប្រទេសស្វាគមន៍អ្នកទេសចរ និងអ្នកវិនិយោគមកពីគ្រប់ទិសទីនៃពិភពលោក។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធរវាងប្រទេសកម្ពុជានិងប្រទេសអូស្រ្តាលី ដែលមិនត្រឹមជាទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ការទូត សន្តិសុខប៉ុណ្ណោះទេ។ ប្រជាជននិងប្រជាជននៃប្រទេសទំាងពីរ ក៏បានផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ មានមនោសញ្ចេតនាយ៉ាងជា្រលជ្រៅជាមួយគ្នាផងដែរ។

គួរឱ្យដឹងដែរថា សម្រាប់និស្សិតដែលបានចូលជួបសម្តែងការគួរសមនិងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភានៅមុនពេលចាកចេញទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅប្រទេសអូស្រា្តលីនាឱកាសនេះ មានចំនួន ១៨នាក់ តំណាងឱ្យនិស្សិតចំនួន ៣៨នាក់ ដែលនឹងត្រូវចេញទៅសិក្សានៅថ្នាក់ក្រោយឧត្តមសិក្សា តាមគ្រឹះស្ថានសិក្សានានាក្នុងប្រទេសអូស្រ្តាលី។ និស្សិតជាប់អាហារូបករណ៍ទាំងអស់ មកពីស្ថាប័នផ្សេងៗគ្នា មានស្ថាប័នរដ្ឋ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក