ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចវៀតណាមចាប់ខ្លួនមន្រ្តីជាន់ខ្ពស់ម្នាក់ពីបទចោទប្រកាន់ការបូមខ្សាច់ខុសច្បាប់

វៀតណាម៖ សមត្ថកិច្ចប៉ូលិសវៀតណាមបានចាប់ខ្លួនមន្រ្តីជាន់ខ្ពស់ថ្នាក់ខេត្តមួយរូប ដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតលើ​ការ​បូម​ខ្សាច់​ខុស​ច្បាប់។ ការជីកយករ៉ែខ្សាច់ ដែលត្រូវបានប្រើប្រាស់ជាតម្រូវការយ៉ាងចាំបាច់សម្រាប់ការលាយបេតុងដែលប្រើក្នុងការសាងសង់ បានរីកដុះដាលនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជំរុញឱ្យមានការព្រមានយ៉ាងខ្លាំងអំពីផលប៉ះពាល់បរិស្ថាននៃការកេងប្រវ័ញ្ច និងប្រើប្រាស់លើសពីតម្រូវការ។

ក្រសួងសន្តិសុខសាធារណៈបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសជាសាធារណៈមួយថា លោក Nguyen Thanh Binh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang នៅតំបន់ដីសណ្តទន្លេមេគង្គ ដែលទីតាំងខេត្តនេះគឺជាចំណុចក្តៅមួយសម្រាប់ការជីកយករ៉ែខ្សាច់ ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទរំលោភអំណាច។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា លោក Nguyen Thanh Binh បានបំពានអំណាចរបស់លោក ក្នុងការធ្វើអន្តរាគមន៍ និងធ្វើការបញ្ជាទិញដើម្បីឱ្យក្រុមហ៊ុន Trung Hau 68 អាចបូមយកខ្សាច់លើសចំនួនតម្រូវការនៅក្នុងខេត្ត An Giang និងទទួលបានលុយយ៉ាងច្រើនសម្បើមដាក់ចូលហោប៉ៅផ្ទាល់ខ្លួន។ 

មន្រ្តីប៉ូលិសក៏បានឱ្យដឹងដែរថា មន្រ្តីជាន់ខ្ពស់ដែលត្រូវបានចាប់ខ្លួននេះ បានចូលកាន់តំណែងតាំងពីកាលពីខែឧសភា ឆ្នាំ២០១៩ និងត្រូវបានឆែកឆេរលើលំនៅឋាន ព្រមទាំងការិយាល័យរបស់លោកកាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទមុនពេលត្រូវបានចាប់ខ្លួន។ កន្លងមក សមត្ថកិច្ចធ្លាប់បានរាយការណ៍ថា ក្រុមហ៊ុន Trung Hau 68 បានបូមយកខ្សាច់ប្រមាណជា ៤,៧លានម៉ែត្រគូប បើទោះបីជាមានអាជ្ញាប័ណ្ណដើម្បីធ្វើអាជីវកម្មបូមយកខ្សាច់ត្រឹមតែមួយភាគបីក៏ដោយ។ កាលពីខែសីហាកន្លងទៅ សមត្ថកិច្ចក៏បានឃាត់ខ្លួនអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang ដែលស្ថិតក្រោមអំណាចរបស់លោក Nguyen Thanh Binh ដែរនោះ និងបានបញ្ជូនខ្លួនបុគ្គលខាងលើទៅកាន់មន្ទីរឃុំឃាំង ពីបទទទួលសំណូកចំនួន ៥០,០០០ដុល្លារអាមេរិក ក្នុងរឿងអាស្រូវដូចគ្នាដែលបានបណ្ដាលឱ្យមានការចាប់ខ្លួនមន្រ្តី និងអ្នកធ្វើអាជីវកម្មរាប់សិបនាក់។

នៅក្នុងរបាយការណ៍របស់អង្គការ WWF កាលពីខែសីហា អ្នកជំនាញបានព្រមានថា ការជីកយករ៉ែខ្សាច់ដើម្បីជំរុញការរីកចំរើនផ្នែកសំណង់របស់វៀតណាមកំពុងបាត់បង់ធនធានយ៉ាងលឿន ដែលការបង្កើនការបូមយកខ្សាច់ហួសប្រមាណនេះអាចធ្វើឱ្យធនធានខ្សាច់នៅលើដីសណ្ដទន្លេមេគង្គ អាចអស់ក្នុងរយៈពេលត្រឹមមួយទស្សវត្សប៉ុណ្ណោះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក