ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជាគាំទ្រចំពោះ គម្រោងខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសមេគង្គ-ឡានឆាង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីសារសំខាន់នៃការកសាងសហគមន៍ដែលមានវាសនារួមគ្នានៃសន្ដិភាព និងវិបុលភាព ក្នុងចំណោមប្រទេសមេគង្គ-ឡាងឆាងឱ្យកាន់តែប្រសើរឡើង ដោយគាំទ្រចំពោះ ខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ច។

សម្ដេចធិបតីថ្លែងបែបនេះក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិមេគង្គ-ឡាងឆាងលើកទី៤ ដែលរៀបចំដោយប្រទេសមីយ៉ាន់ម៉ា សហប្រធានជាមួយប្រទេសចិន កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូពីចំងាយ។

សម្ដេចធិបតីបានលើកឡើងថាការអភិវឌ្ឍន៍ដែលផ្ដោតលើប្រជាជន និងពង្រឹងខ្សែច្រវ៉ាក់ផ្គ់តផ្គង់ក្នុងអនុតំបន់និងការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល តាមរយៈការពង្រឹងការតភ្ជាប់ក្នុងតំបន់និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម ព្រមទាំងជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែននិងភាពប្រកួតប្រជែងរយៈពេលវែងក្នុងតំបន់នឹងជួយជំរុញដល់ក្ដីសង្ឃឹមពីការកសាងសហគមន៍វាសនារួមគ្នានៃសន្ដិភាព និងវិបុលភាពក្នុងចំណោមប្រទេសមេគង្គ-ឡានឆាងបាន។

កិច្ចប្រជុំនេះបានបញ្ចប់ទៅកាលពីថ្ងៃទី២៥ ដោយបានអនុម័តនូវឯកសារសំខាន់ៗចំនួន៣គឺ សេចក្ដីថ្លែងការទីក្រុងណៃពិដោ ផែនការសកម្មភាពប្រាំឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង (២០២៣-២០២៧) និងគំនិតផ្ដួចផ្ដើមរួមស្ដីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង ដែលឯកសារទាំង៣នេះនឹងរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតក្នុងតំបន់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក