ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចុងខែឆ្នាំនេះ នៅវិមានឈ្នះឈ្នះនឹងមានការរៀបចំកម្មវិធីកម្សាន្ត និងតាំងពិព័រណ៍ ដើម្បីសាទរការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាតាមរយៈនយោបាយឈ្នះឈ្នះ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នឹងរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាតាមរយៈនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ថ្ងៃចាប់ផ្តើមនៃកម្មវិធី នឹងមានវត្តមាននាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើជាអធិបតីភាព។ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរយៈពេល ៣ថ្ងៃ នឹងមានការរៀបចំកម្មវិធីពិព័រណ៍អំពីសមិទ្ធផលរាជរដ្ឋាភិបាលនានា ពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរ សិល្បៈទស្សនីយភាព ការប្រគំតន្ត្រី ពិធីអាហារល្ងាចត្រៀមរាប់ថយក្រោយឆ្លងឆ្នាំសកលនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងមានការបាញ់កាំជ្រួចអបអរសាទរ។

ក្រសួងមហាផ្ទៃ នៅរយៈពេលកម្មវិធី ៣ថ្ងៃនេះ នឹងមានការរៀបចំការតាំងពិព័រណ៍សមិទ្ធផលសំខាន់ៗរបស់ក្រសួងមហាផ្ទៃ នៅវិមានឈ្នះឈ្នះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក