ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

វប្បធម៌ខ្មែរ កាន់តែសុសសាយក្រោយមានព្រះវត្តមាន ព្រះនាងម្ចាស់ នរោត្តម ជេនណា ក្នុងកម្មវិធីទូរទស្សន៍របស់ចិន

ចិន៖ ព្រះនាងម្ចាស់ នរោត្តម ជេនណា បានយាងចូលរួមក្នុងកម្មវិធី «ភាពស្រស់ស្អាតនៃការចុះសម្រុងគ្នា»របស់ប៉ុស្តិ៍ទូរទស្សន៍ចិនCCTV1 និងបានគ្រងសម្លៀកបំពាក់បុរាណខ្មែរ យាងបកស្រាយបទចម្រៀងរួមគ្នាជាភាសាចិនជាមួយកុមារជនជាតិចិនចំណងជើងថា«ផឹកទឹកទន្លេប្រភពតែមួយ»កាលពីដើមខែធ្នូ ឆ្នាំ២០២៣។

ក្រៅពីនេះ ព្រះនាងជេនណា ក៏បានបកស្រាយបទចម្រៀងជាភាសាខ្មែរចំណងជើងថា«មាគ៌ាអង្គរ» អមដោយការសម្តែងសិល្បៈរបាំខ្មែរផងដែរ។ លើសពីនេះ ព្រះនាងទ្រង់បានផ្តល់កិត្តិយសបទសម្ភាសជាមួយពិធីករពិធីការិនីទូរទស្សន៍ CCTV1 និងបានបង្ហាញពីអត្ថន័យនៃក្បាច់របាំបុរាណខ្មែរនីមួយៗផងដែរ។

ពិធីករ និងពិធីការិនីចិន បានធ្វើតម្រាប់តាមក្បាច់របាំបុរាណខ្មែរដែលបង្ហាញដោយព្រះនាងជេនណា និងបានកោតសរសើដល់ព្រះនាងថាមានវ័យក្មេង ប៉ុន្តែយល់ច្បាស់គ្រប់ទម្រង់នៃសិល្បៈបុរាណខ្មែរ និងប្រពៃណីវប្បធម៌ខ្មែរ។

ព្រះនាងជេនណា មិនត្រឹមតែមានទឹកអមពីរោះ ប្រៀបដូចជាសម្លេងទេវតានោះទេ ព្រះនាងអាចបកស្រាយបទចម្រៀងជាច្រើនភាសា ដូចជា ខ្មែរ អង់គ្លេស ចិន ថៃ និងភាសាបារាំង។ បន្ថែមពីនេះព្រះនាងចេះរាំរបាំបុរាណខ្មែរ និងរាំបែបសម័យ ហើយទ្រង់ក៏ធ្លាប់បានយាងសម្តែងរឿងបែបបុរាណខ្មែរផងដែរ។

ព្រះនាងជេនណាមិនត្រឹមមានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ព្រះនាងក៏ធ្លាប់មានវត្តមាននៅក្នុងឆាកទូរទស្សន៍ និងកម្មវិធីល្បីល្បាញនៅក្រៅប្រទេសជាច្រើនផងដែរ ដោយព្រះនាងតែងតែយាងនាំនូវវប្បធម៌ខ្មែរទៅបង្ហាញនៅឆាកអន្តរជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក