BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៩៣ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៨៩ករណី ខណៈអ្នកជំងឺ ៧៤៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១២នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៨៧,១៩០នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៧៣០នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៨២,៦៦៦នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៣,៤៧៤ករណី៕