ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងបរិស្ថានគាំទ្រការវិនិយោគដោយប្រើថាមពលស្អាតដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងគាំទ្រចំពោះក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) ដែលបានវិនិយោគ និងកែច្នៃស្វាយចន្ទី ដើម្បីនាំចេញទៅប្រទេសជប៉ុនតាមរយៈការពង្រីករោងចក្រកែច្នៃស្វាយចន្ទីពីខ្នាតមធ្យមទៅខ្នាតធំ ដោយប្រើប្រាស់ថាមពលស្អាត (Green Energy)។

លោក អ៊ាង សុផល្លែត ថ្លែងដូចនេះក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។

រដ្ឋមន្រ្តីបរិស្ថានបានជំរុញឱ្យក្រុមហ៊ុនសហការផ្ទាល់ជាមួយប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ដើម្បីលើកទឹកចិត្តឱ្យពួកគាត់ដាំស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារ ដែលនឹងផ្តល់ប្រាក់ចំណូលដល់ប្រជាសហគមន៍ផង និងផ្តល់នូវភាពស្អាតដល់បរិស្ថានផង។

លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន មីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) ក្នុងការវិយោគ ដែលបានផ្តល់ជាប្រយោជន៍ដល់ប្រជាសហគមន៍ ជាពិសេសការលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការដាំដើមស្វាយចន្ទី ហើយដើមស្វាយចន្ទីនេះទៀតសោតអាចជួយបង្កើននូវគម្របព្រៃឈើ និងផលរបស់ស្វាយចន្ទីផ្តល់ជាប្រាក់ចំណូលឱ្យប្រជាសហគមន៍មានជីវភាពល្អប្រសើរ កាត់បន្ថយការចូលព្រៃរកអនុផលព្រៃឈើ ឬសំលាប់សត្វ ម្យ៉ាងវិញទៀតដើមស្វាយចន្ទីក៏ជាប្រភេទដើមឈើដែលជួយស្រូបយកឧស្ម័នកាបូនិច និងផលិតជាអុកស៊ីសែនទៅក្នុងបរិយាកាសវិញ។

លោកបានបញ្ជាក់ថា ការវិនិយោគដែលផ្តល់ប្រយោជន៍ផ្ទាល់ទៅសហគមន៍បែបនេះ គឺស្របតាមយុទ្ធសាស្រ្តគន្លឹះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ គឺផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព។

ទន្ទឹមនោះ លោក សាសាគី កូជី (Sasaki Koji) នាយកប្រតិបត្តិនៃក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) បានលើកឡើងដល់រដ្ឋមន្រ្តីអំពីគម្រោងការវិនិយោគខ្នាតមធ្យមកន្លងមកដែលសម្រេចបានប្រមាណជាង ១ពាន់តោន ហើយជាគម្រោងក្រុមហ៊ុននឹងពង្រីករោងចក្រកែច្នៃស្វាយចន្ទីដែលរួមមានគ្រាប់ស្វាយចន្ទី និងសម្បកស្វាយចន្ទីឱ្យទៅជាប្រេង ដោយប្រើប្រាស់ថាមពលស្អាត (Green energy) បន្ថែមទៀត នៅក្នុងខេត្តព្រះវិហារ តាមរយៈការនាំយកបច្ចេកវិទ្យាពីប្រទេសជប៉ុន សំដៅដល់ការផលិតឱ្យបានជាង ២ម៉ឺនតោនក្នុងមួយឆ្នាំៗ។

គួរឱ្យដឹងដែរថា កិច្ចសហប្រតិបត្តិការនេះ បានឆ្លើយតបទៅនឹងមុំទី៥ នៃយុទ្ធសាស្រ្តស្នូលទី៤ ដែលបានផ្តោតលើ ការបន្តកសាងភាពជាដៃគូប្រកបដោយបរិយាបន្ន និងស័ក្តិសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក