ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២៖ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន ក្នុងនោះ ៥២,៥% នៅទីប្រជុំជន

ភ្នំពេញ៖ យោងតាមរបាយការណ៍ជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ដែលអានដោយរដ្ឋមន្ត្រីក្រសួងផែនការ លោក ប៊ិន ត្រឈៃ នៅកម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣ ៦៧០ កើនឡើង ៤៩ភាគរយ បើធៀបនឹងជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានតែ ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥ភាគរយ នៅទីប្រជុំជន និង ៦៩,១ភាគរយ ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពម្ចាស់តំណាងជាស្រី្ត។

រដ្ឋមន្ត្រីក្រសួងផែនការ លោក ប៊ិន ត្រឈៃ បានគូសបញ្ជាក់នៅក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រីចំនួន ១,៨៤លាននាក់។

បើតាមលោករដ្ឋមន្ត្រីផែនការ ជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុង២វិស័យ គឺវិស័យឧស្សាហកម្ម មាន ៧ភាគរយ និងវិស័យសេវាកម្ម មាន ៩៣ភាគរយ។

គោលបំណងនៃការធ្វើជំរឿនសេដ្ឋកិច្ច គឺដើម្បីចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាព សេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់នូវព័ត៌មាន សំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលនយោបាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក