ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទិន្នន័យ គឺជាផែនទី និងត្រីវិស័យ ដែលជួយឱ្យរដ្ឋាភិបាលធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។
សម្ដេចថ្លែងបែបនេះក្នុងពេលប្រកាសផ្សព្វផ្សាយលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ ព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាការដឹកនាំរដ្ឋពិតជាត្រូវការចាំបាច់នៅទិន្នន័យដែលជួយឲ្យមានការសម្រេចចិត្តដ៏ត្រឹមត្រូវ។
ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាអាចធ្វើជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ ដោយខ្លួនឯង ដែលជាការបង្ហាញឱ្យឃើញនូវសមត្ថភាពរបស់មន្ត្រី៕