ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Manchester United ព្រមព្រៀងលក់ភាគហ៊ុនក្លិប ២៥ភាគរយ

អង់គ្លេស៖ មហាសេដ្ឋីអង់គ្លេស លោក Jim Ratcliffe បានឯកភាពលើកិច្ចព្រមព្រៀងទិញយកភាគហ៊ុនចំនួន ២៥ភាគរយនៅក្លិប Manchester United ក្នុងតម្លៃមួយដែលគេប៉ាន់ស្មានថាប្រមាណជា ១,៦ពាន់លានដុល្លារអាមេរិក ក៏ដូចជាទទួលការគ្រប់គ្រងលើដំណើរការនៃក្លិបបាល់ទាត់នេះផងដែរ។ បន្ថែមពីលើនេះ លោក Ratcliffe ដែលជាប្រធានក្រុមហ៊ុនគីមីឥន្ធនៈយក្ស INEOS ក៏នឹងផ្តល់មូលនិធិយ៉ាងច្រើនសម្បើមសម្រាប់ការវិនិយោគនាពេលអនាគតនៅក្នុងកីឡដ្ឋាន Old Trafford របស់ក្លឹបផងដែរ។

សេចក្តីថ្លែងការណ៍របស់ក្លឹបបានឱ្យដឹងថា លោក Jim Ratcliffe ទទួលបានភាគហ៊ុន "Class B" របស់ក្លិបចំនួន ២៥ភាគរយ ក៏ដូចជាទទួលបានភាគហ៊ុន Class A របស់ Manchester United រហូតដល់ ២៥ភាគរយ និងផ្តល់កញ្ចប់លុយបន្ថែមចំនួន ៣០០លានដុល្លារអាមេរិកក្នុងគោលបំណងវិនិយោគលើកីឡដ្ឋាន Old Trafford នាពេលអនាគត"។ សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងថា "ជាផ្នែកមួយនៃប្រតិបត្តិការនេះ INEOS បានទទួលយកសំណើរបស់ក្រុមប្រឹក្សាភិបាលក្នុងការផ្ទេរការទទួលខុសត្រូវសម្រាប់ការគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ក្លឹបផងដែរ"។

លោក Ratcliffe និយាយថា លោកចង់ឃើញក្លិបបាល់ទាត់ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ២០សម័យកាលដែលកំពុងដុនដាបនេះ ត្រឡប់មកជាក្លិបកំពូលក្នុងបាល់ទាត់អឺរ៉ុបឡើងវិញ ហើយលោកមានការប្តេជ្ញាចិត្តយ៉ាងមុតមាំជាមួយក្លិបសម្រាប់រយៈពេលវែង។ លោកបញ្ជាក់ថា លោកពិតជាមានសេចក្ដីសោមនស្សយ៉ាងខ្លាំងក្នុងនាមជាអ្នកគាំទ្របាល់ទាត់ក្នុងស្រុក ក៏៏ដូចជាអ្នកគាំទ្ររបស់ក្លិប ដែលបានទទួលការគ្រប់គ្រងភាគហ៊ុនរបស់ក្លិប ព្រមទាំងទទួលបាននូវការទទួលខុសត្រូវក្នុងការគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ក្លិប។ 

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះបានបញ្ចប់ការអូសបន្លាយអស់រយៈពេលជាង ១២ខែ ជុំវិញការជជែកចរចាលើការស្វែងរកម្ចាស់កម្មសិទ្ធិថ្មីរបស់ក្លិប ដែលសុទ្ធតែមានបំណងទិញយក និងពង្រីកកិត្តិនាមរបស់ក្លិបឡើងវិញ ក្រោយការលិចលង់យ៉ាងជ្រៅពីក្រោយក្រុមគូប្រជែងរួមទីក្រុង Manchhester City។ ម្ចាស់ក្លិបនេះគឺគ្រួសារត្រកូល Glazers ធ្លាប់បានប្រកាសកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថា ពួកគេកំពុងពិចារណា "ជម្រើសជាយុទ្ធសាស្ត្រ" ដើម្បីជួយ United រីកចម្រើន ដែលបង្កឱ្យមានដំណើរការចរចាជាមួយភាគីនានាមានការអូសបន្លាយ។ ក្លិប Manchester United ត្រូវបានទិញយកដោយត្រកូល Glazer កាលពីឆ្នាំ២០០៥ ក្នុងតម្លៃ ៧៩០លានផោន ហើយកាលពីពេលថ្មីៗនេះ មហាសេដ្ឋីកាតា Sheikh Jassim bin Hamad Al Thani ព្រមជាមួយលោក Jim Ratcliffe បានដាក់សំណើទិញក្លិបនេះក្នុងតម្លៃរហូតដល់ទៅ ៥ពាន់លានផោន ប៉ុន្តែសំណើទាំងអស់ត្រូវបានបដិសេធ៕ 




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក