ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ជាសមត្ថកិច្ច និងមន្ត្រីរាជការ បើបុករត់ អត់មកសារភាពទេ ក្របខណ្ឌក៏មិនគួរទុកដែរ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានលើកឡើងថា បើមន្រ្តីរាជការ ឬសមត្ថកិច្ច បង្កគ្រោះថ្នាក់ចរាចរណ៍ ហើយព្យាយាមរត់គេច នោះអាចនឹងប្រឈមបណ្តេញចេញពីក្របខណ្ឌ។

លោក ស សុខា ថ្លែងដូចនេះក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ ដែលបានរៀបចំឡើងនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីលានតេជោ ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្លែងថា៖ «អ្នកបុកជារឿងមួយតែបុករត់ ថ្ងៃនេះខ្ញុំសុំប្រកាសនិងប្តេជ្ញាចិត្តនៅទីនេះតែម្តង បើខ្លួនជាសមត្ថកិច្ច ឬមន្រ្តីរាជការក្រោមឱវាទ បើអត់មកសារភាពទេ ខ្ញុំគិតថាក្របខណ្ឌមិនគួរទុកទេ»។

លោកបានបញ្ចាក់ថា ក្នុងនាមជាកម្លាំងប្រដាប់អាវុធ និងជាគម្រូរបស់ប្រជាពលរដ្ឋ ត្រូវមានកាយវិការឱ្យមាការគោរព និងធ្វើតម្រាប់តាម ខណៈគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមមួយនាពេលបច្ចុប្បន្ន បើទោះបីជាបើកបរក្នុងស្ថានភាពស្រវឹងនៅពេលយប់មានចំនួនមួយមិនគួរឱ្យកត់សម្គាល់ក្តី ប៉ុន្តែពេលគ្រោះថ្នាក់ម្តងៗ គឺបានបង្កឱ្យមានមនុស្សស្លាប់។

គួរឱ្យដឹងដែរថា ក្រៅពីករណីបង្កគ្រោះថ្នាក់ចរាចរណ៍ប្រឈមនឹងការបណ្តេញពីក្របខណ្ឌ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដល់មន្ត្រីកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការយោគយល់ ខណៈបទបញ្ជានេះ គឺបន្ថែមលើចំណាត់ការដែលមានស្រាប់ដាក់ចេញដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក្នុងគោលដៅបោសសម្អាតបញ្ហាគ្រឿងញៀនចេញពីស្ថាប័នធ្វើការលើផ្នែកសន្តិសុខជាតិឱ្យអស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក