ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ពន្យារការទទួលពាក្យប្រឡងប្រជែងជ្រើសរើសសិស្សសារការី និងសិស្សអាជ្ញាសាលា

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ នេះ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានចេញសេចក្ដីជូនដំណឹងថ្មីមួយស្ដីពីការបន្តពន្យារពេលទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី៤ និងសិស្សអាជ្ញាសាលា ជំនាន់ទី៣ ទៅកាលបរិច្ឆេទថ្មី នៅដើមខែមករា ឆ្នាំ២០២៤។ 

បើយោងតាមសេចក្ដីជូនដំណឹងនៅលើបណ្តាញសង្គមផ្លូវការនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ឬជាភាសាអង់គ្លេស “Royal Academy For Judicial of Cambodia” បានបញ្ជាក់ថា កាលបរិច្ឆេទចុងក្រោយនៃការទទួលពាក្យសុំប្រឡងប្រជែងសិស្សសារការី ជំនាន់ទី៤ និងសិស្សអាជ្ញាសាលា ជំនាន់ទី៣ នឹងបន្តរហូតដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។ បន្ថែមពីលើនេះ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាក៏បានបញ្ជាក់ជូនដល់និស្សិត និងមន្រ្តីរាជការដែលមានចំណាប់អារម្មណ៍ចូលរួមការប្រឡងប្រជែង អាចធ្វើការទាញយកពាក្យសុំចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៣ និងសិស្សសារការី ជំនាន់ទី៤ ពីទំព័រហ្វេសប៊ុក “បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា Royal Academy For Judicial of Cambodia” ឬ Telegram Channel “បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy For Judicial of Cambodia” ដើម្បីបំពេញបែបបទ និងអាចអញ្ជើញមកដាក់ពាក្យដោយផ្ទាល់នៅការិយាល័យរដ្ឋបាល នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានអាសយដ្ឋានឋិតនៅមហាវិថី ឈ្នះ ឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ។

គួរបញ្ជាក់ថា ថ្មីៗនេះ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ទើបតែបានបញ្ចប់នូវការរៀបចំការប្រឡងប្រជែងលើវិញ្ញាសាសរសេរ សម្រាប់ការជ្រើសរើសសិស្សចូលបណ្តុះបណ្ដាលជំនាន់ថ្មីនៃសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា ជំនាន់ទី១២ កាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ ខែធ្នូ ក៏ដូចជាការប្រឡងប្រជែងសម្រាប់ការជ្រើសរើសសិស្សចូលបណ្តុះបណ្ដាលជំនាន់ថ្មីនៃសាលាភូមិន្ទក្រឡាបញ្ជី ជំនាន់ទី៩ កាលពីថ្ងៃទី២៣​​ ខែធ្នូកន្លងទៅនេះ។

សម្រាប់ព័ត៌៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖ 




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក