ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថានជំរុញឱ្យមានថាមពលស្អាតដើម្បីលើកស្ទួយជីវភាពកសិករដាំស្វាយចន្ទី

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន មីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) ដែលបាន និងកំពុងអនុវត្តគម្រោងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតមធ្យម នៅស្រុកសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ តាមរយៈថាមពលស្អាត (Green energy) ដើម្បីលើកស្ទួយជីវភាពកសិករដាំស្វាយចន្ទីនៅកម្ពុជា។

លោក អ៊ាង សុផល្លែត ថ្លែងដូចនេះនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនមីរ៉ាត់អាហ្គ្រីធីច ខូអិលធីឌី (Mirarth Agri Teach Co., Ltd.) លោក សាសាគី កូជី (Sasaki Koji) នាទីស្តីការក្រសួង ថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២៣ ។

លោក សាសាគី កូជី បានលើកឡើងដល់រដ្ឋមន្រ្តីបរិស្ថានកម្ពុជាថា ក្រុមហ៊ុនមានគម្រោងពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយប្រើប្រាស់ថាមពលស្អាត (Green energy) បន្ថែមទៀត នៅក្នុងខេត្តព្រះវិហារ តាមរយៈការនាំយកបច្ចេកវិទ្យាពីប្រទេសជប៉ុន សំដៅដល់ការផលិតគ្រាប់ស្វាយចន្ទីឱ្យបានជាង ២ម៉ឺនតោនក្នុងមួយឆ្នាំៗ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក៏បានគាំទ្រចំពោះក្រុមហ៊ុន Mirarth Agri Teach Co., Ltd. របស់ជប៉ុន ដែលបានជ្រើសយកកម្ពុជា ជាដៃក្នុងការផលិតគ្រាប់ស្វាយចន្ទី និងនាំកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសបានប្រើប្រាស់ថាមពលស្អាត ហើយថាមពលស្អាតនេះទៀតសោត គឺជាយុទ្ធសាស្រ្តដែលមាននៅក្នុងយុទ្ធសាស្រ្តគន្លឹះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ តាមរយៈការផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព។

បន្ថែមពីនេះ លោក អ៊ាង សុផល្លែត បានលើកឡើងថា ដំណាំស្វាយចន្ទីជាផ្នែកមួយនៃចំណូលរបស់ប្រជាពលរដ្ឋកម្ពុជា និងម្យ៉ាងវិញទៀតដើមស្វាយចន្ទីក៏ជាប្រភេទដើមឈើដែលជួយស្រូបយកឧស្ម័នកាបូនិច និងផលិតជាអុកស៊ីសែនទៅក្នុងបរិយាកាសវិញ។

គួរឱ្យដឹងដែរថា កិច្ចសហប្រតិបត្តិការនេះ បានឆ្លើយតបទៅនឹងមុំទី៥នៃយុទ្ធសាស្រ្តស្នូលទី៤ ដែលបានផ្តោតលើ ការបន្តកសាងភាពជាដៃគូប្រកបដោយបរិយាបន្ន និងស័ក្តិសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក